
- 2022-12-22 04:35:03
- កីឡាផ្សេងៗ
ប្រធានសហព័ន្ធវាយសី៖ អរគុណចំពោះ NOCC បង្កើតវគ្គសាមគ្គីអូឡាំពិកពង្រឹងសមត្ថភាពគ្រូៗ
- 2022-12-22 04:35:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធវាយសី៖ អរគុណចំពោះ NOCC បង្កើតវគ្គសាមគ្គីអូឡាំពិកពង្រឹងសមត្ថភាពគ្រូៗ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងអំណរគុណជាខ្លាំងចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបង្កើតវគ្គ «សាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១» នេះឡើង។
ឯកឧត្ដម លី កុសល ប្រធានសហព័ន្ធបានឲ្យដឹងថា «សាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១» ជាការជំរុញពង្រឹងសមត្ថភាព ធនធានគ្រូដែលជាវគ្គមានសារសំខាន់រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នេះជាលើកទី២ ហើយដែលអូឡាំពិកបានរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលផ្សេងៗសម្រាប់សហព័ន្ធ ដូច្នេះក្នុងនាមជាប្រធានក៏ថ្លែងអំណរគុណ និងសង្ឃឹមថាមានកម្មវិធីផ្សេងៗជាច្រើនបន្តបន្ទាប់ទៀត។ ទន្ទឹងនិងនេះសិក្ខាកាមក៏ដូចជាគ្រូៗ កីឡាករ កីឡាការិនីរបស់សហព័ន្ធត្រូវត្រៀមលក្ខណៈឲ្យបានល្អ ខំប្រឹងប្រែងសិក្សា ឬអនុវត្តមានដោយយកចិត្តទុកដាក់ពិសេសនាឱកាសក្រោយៗ។ កីឡាករល្អ ខ្លាំងទៅបានត្រូវមានមូលដ្ឋានត្រឹមត្រូវ មានគ្រូល្អទើបអាចឈានដល់កម្រិតខ្ពស់ទៅបាន។
វគ្គ «សាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាវាយសីកម្រិត១» បានបិទបញ្ចប់ហើយកាលពីម្សិលមិញនេះក្រោយដំណើរការចាប់បីថ្ងៃទី១៦ ដល់ ២១ ខែធ្នូ ឆ្នាំ២០២២។ សិក្ខាកាមចូលរួមសរុប ២៥ នាក់ ស្រី៨ មកពីក្លឹប ១១ ផ្សេងៗ៕