- 2022-12-19 07:28:03
- កីឡាផ្សេងៗ
ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍៖ វៀតណាមនៅតែខ្លាំងឈ្នះមាស១៨ ខណៈម្ចាស់ផ្ទះក៏មិនធម្មតា
- 2022-12-19 07:28:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំបាប់ជើងឯកអាស៊ីអាគ្នេយ៍៖ វៀតណាមនៅតែខ្លាំងឈ្នះមាស១៨ ខណៈម្ចាស់ផ្ទះក៏មិនធម្មតា
ចន្លោះមិនឃើញ
ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ដែលធ្វើឡើងនៅកម្ពុជាអស់រយៈពេល ៣ថ្ងៃនេះបានបិទបញ្ចប់ហើយ ខណៈក្រុមវៀតណាមនៅតែខ្លាំងឈរលេខ១ ឈ្នះមេដាយមាស ១៨គ្រឿង ស្របពេលកម្ពុជាឈរលេខ៣ ។
លោក ខេស៊ី បាណេត ធ្លាប់បានលើកឡើងកន្លងទៅថាប្រទេសវៀតណាមជាជើងខ្លាំងក្នុងតំបន់លើផ្នែកកីឡាចំបាប់នេះ។ ជាក់ស្ដែងកាលពីស៊ីហ្គេម លើកទី៣១ ឯវៀតណាម នោះគឺម្ចាស់ផ្ទះក៏ឈរលេខ១ ផងដែរ ដោយឈ្នះមេដាយមាស១៧គ្រឿង។
យ៉ាងណាចំពោះការប្រកួតដែលរៀបចំដោយកម្ពុជាជាម្ចាស់ផ្ទះនេះវិញគឺចំបាប់របស់ វៀតណាម នៅតែបង្ហាញទម្រង់ខ្លាំងពូកែដដែលតាមរយៈការឈ្នះមេដាយមាស ១៨ ប្រាក់១១ និងសំរឹទ្ធ១ ឈរលេខ១។ ចំពោះខាងកម្ពុជាវិញក៏មិនធម្មតាដែរពោលឈ្នះមេដាយមាស ៣ ប្រាក់៣ សំរឹទ្ធ១៣ គឺឈរលេខ៣ ដែលនេះបង្ហាញពីភាពរីកចម្រើន និងជាសញ្ញាណល្អមួយបើប្រៀបធៀបនិងស៊ីហ្គេម លើកទី៣១ កន្លងទៅនេះ។
រំលឹកដែរថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នេះធ្វើឡើងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញដែលមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២២។ ប្រទេសជាប់លេខ១ វៀតណាម លេខ២ ឥណ្ឌូណេស៊ី និងលេខ៣ កម្ពុជា៕