- 2022-12-19 04:18:37
- កីឡាផ្សេងៗ
សហព័ន្ធ E-Sports៖ កិច្ចសហការជាមួយវិស័យឯកជននឹងជួយឲ្យដើរកាន់តែលឿន
- 2022-12-19 04:18:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធ E-Sports៖ កិច្ចសហការជាមួយវិស័យឯកជននឹងជួយឲ្យដើរកាន់តែលឿន
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក (E-Sports) ថាកិច្ចសហការជាមួយវិស័យឯកជន ឬជាមួយ T.Y Media នេះនឹងធ្វើឲ្យមានការអភិវឌ្ឍន៍កាន់តែលឿនដើម្បីតាមទាន់បណ្ដាប្រទេសក្នុងតំបន់ក៏ដូចជាពិភពលោក។
ឯកឧត្ដម ជា ចាន់បរិបូរណ៍ ប្រធានសហព័ន្ធ E-Sports ថាការអភិវឌ្ឍន៍ឲ្យកីឡាមួយរីកចម្រើនទៅបានមិនអាចខ្វះការសហការជាមួយស្ថាប័នឯកជននោះទេ។ សហព័ន្ធផ្ទាល់ ក្រសួង ខិតខំម្នាក់ឯងគឺមានការពិបាកច្រើន ដូច្នេះហើយកន្លងទៅ E-Sports តែងតែរកសហការជាមួយស្ថាប័នផ្សេងៗ។
ទន្ទឹមនិងនេះផងដែរការចុះកិច្ចសហការរវាងសហព័ន្ធកីឡា E-Sports ជាមួយខាង T.Y Media គឺជាការរួមចំណែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍សមត្ថភាពកីឡាករ បណ្ដុះបណ្ដាលយុវជនថ្នាល និងការរៀបចំព្រឹត្តិការណ៍ប្រកួតជាច្រើន។ ឯកឧត្ដមបន្ថែមទៀតថា នេះជាការរួមគ្នាជំរុញលើកស្ទួយឲ្យកម្ពុជាអភិវឌ្ឍន៍កាន់តែលឿនតាមទាន់ជាមួយប្រទេសក្នុងតំបន់ ឬពិភពលោកនៅពេលខាងមុខ។
រំលឹកដែរថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះសហព័ន្ធកីឡាអេឡិចត្រូនិក (E-Sports) បានចុះ MOU ជាមួយ T.Y Media នៅក្នុងក្រសួងព័ត៌មាន។ ជាមួយគ្នានោះដែរមានការចូលរួមពីប្រធាន និងមន្ត្រីសហព័ន្ធ E-Sports ជាច្រើនរូបផងដែរ៕