• 2022-12-19 03:02:50
  • កីឡា​ផ្សេង​ៗ

គ្រូ​បង្វឹក​លើក​ទម្ងន់​អន្តរជាតិ​ លើក​ទឹកចិត្ត​សិក្ខាកាម​ខំប្រឹង​បន្ត​ឆន្ទៈ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​

  • 2022-12-19 03:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក AVEENASH PANDOO ​គ្រូ​បង្វឹក​អន្តរជាតិ​បន្ទាប់​ពី​បញ្ចប់​វគ្គ​នេះ​ហើយ​សូម​សិក្ខាកាម​បន្ត​ខំប្រឹង​ និង​ចូលរួម​បន្ត​ទៀត​ដើម្បី​សម្រេច​ឆន្ទៈ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ពិសេស​ស៊ីហ្គេម​ ឆ្នាំ​២០២២។​

ទិដ្ឋភាពបិទវគ្គ (រូបភាពផ្ដល់ជូន)

លោក AVEENASH PANDOO​ ដែល​ជា​គ្រូ​ឧបទេស​វគ្គ​បាន​ឲ្យ​ដឹង​ថា​ សិក្ខាសាលា​​បាន​បង្ហាត់​បង្រៀន​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកទេស​ ចំណេះ​ដឹង​លើ​ការ​ដឹកនាំ​ក្លឹប​ យល់​ដឹក​ពី​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ ត្រួតពិនិត្យ​តាមដាន​ការ​ហ្វឹកហាត់​គ្រប់​ពេលវេលា​ជា​ដើម។

ជា​មួយ​គ្នា​នេះ​ដែរ​គ្រូ​កម្រិត​អន្តរជាតិ​ខាង​លើក៏​បាន​លើក​ទឹកចិត្ត​ដល់​សិក្ខាកាម​បន្ត​ខំប្រឹង​បន្ថែម​ដើម្បី​សម្រេច​ឆន្ទៈ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​នៅ​ពេល​ខាង​មុខ​ និង​ពិសេស​នោះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២២។​

លោក AVEENASH PANDOO

សិក្ខាសាលា​  «សាមគ្គីអូឡាំពិកដើម្បីបណ្ដុះបណ្ដាល​បង្វឹកកីឡាលើក​ទម្ងន់​»​ នេះ​គឺ​មាន​រយៈពេល​ ៥​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២២។​ សិក្ខាកាម​ចូលរួម​សរុប​ ២៧​នាក់​ ស្រី​៦នាក់៕​

ទិដ្ឋភាពបិទវគ្គ (រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី