• 2022-12-14 06:49:45
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​លើក​ទម្ងន់៖​ វគ្គ​បណ្ដុះបណ្ដាល​លើក​ទម្ងន់​នេះ​ជា​ឱកាស​ស្វែង​យល់​អ្វី​ថ្មី​

  • 2022-12-14 06:49:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ ថាវគ្គ​ «សាមគ្គីអូឡាំពិកដើម្បីបណ្ដុះបណ្ដាល​បង្វឹកកីឡាលើក​ទម្ងន់​»​ ជា​ឱកាស​ល្អ​សម្រាប់​សិក្ខាកាម​បាន​ស្វែង​យល់​ និង​ហាត់​រៀន​ប្រភេទ​កីឡា​ថ្មី​ក្រៅ​តែ​ពី​ជំនាញ​របស់​ខ្លួន​កន្លងមក។​

ទិដ្ឋភាពម្សិលមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សិក្ខាកាម​ទាំង​អស់​សូម​ចាប់​អារម្មណ៍​ចំពោះ​ជំនាញ​ថ្មី​ផ្នែក​លើក​ទម្ងន់​នេះ។​ វា​ជា​ជំនាញ​ថ្មី​មែន​ ប៉ុន្តែ​គឺ​មាន​សារសំខាន់​ណាស់​ដល់​កីឡា​ផ្សេងៗ​ដែល​សុទ្ធតែ​ចាំបាច់​ហ្វឹកហាត់​លើក​ទម្ងន់​នេះ​ក្នុង​ការ​ពង្រឹង​កាយសម្បទា​ ឬ​កម្លាំង​ជា​ដើម។​

លោក​ សំ សុខយី អគ្គលេខាធិការ

ដូច្នេះ​សូម​អ្នក​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​ត្រូវ​មាន​ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ស្វែង​យល់​ជា​មួយ​គ្រូ​ឧបទេស​កម្រិត​អន្តរជាតិ​ដែល​ពោរពេញ​ដោយ​បទ​ពិសោធ។​ ទន្ទឹង​និង​នេះ​បើ​មាន​អ្វី​ឆ្ងល់​ត្រូវ​ហ៊ាន​សាកសួរ។​ ប្រសិន​បើ​សិក្ខាកាម​អាច​ចាប់​បាន​ច្រើន​ពី​ប្រភេទ​កីឡា​នេះ​ វា​នឹង​ជួយ​ច្រើន​ដល់​ការ​បង្ហាត់​បង្រៀន​កីឡា​ជំនាញ​របស់​ខ្លួន​ផ្នែក​ម្លាំង​ក្នុង​ការ​ពង្រឹង​កាយសម្បទា​ កម្លាំង​ តាម​លក្ខណៈ​ត្រឹមត្រូវ​ប្រកប​ដោយ​ប្រសិទ្ធភាព។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ វគ្គ​ «សាមគ្គីអូឡាំពិកដើម្បីបណ្ដុះបណ្ដាល​បង្វឹកកីឡាលើក​ទម្ងន់​» ​រៀបចំ​ដោយ​ NOCC​ ជា​មួយ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា​ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ ២៥​នាក់​ និង​មាន​រយៈពេល​ ៥​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី១៣​ ដល់​ ១៧​ ខែ​ធ្នូ​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី