• 2022-12-13 03:57:30
  • កីឡា​ផ្សេង​ៗ

E-Sports៖​ ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​​ ជា​សញ្ញា​ណល្អ​មុនពេល​ស៊ីហ្គេម​ ២០២៣​

  • 2022-12-13 03:57:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​ (E-Sports)​ ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​ពិភពលោក​នៅ​ឯ​ប្រទេស​ឥណ្ឌូណេស៊ី​ លើក​នេះ​ជា​សញ្ញា​ណល្អ​មួយ​មុន​ឈាន​ដល់​ស៊ីហ្គេម​ ២០២៣​ ដែល​កម្ពុជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពម្សិលមិញ

លោក​ លន់​ សាមាឌី​ អគ្គលេខាធិការ​សហព័ន្ធ​ E-Sports​ បាន​ឲ្យ​ដឹង​ថា​ មេដាយ​សំរឹទ្ធ​ពិភពលោក​នេះ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ហើយ​ តាំង​ពី​បង្កើត​មក​រយៈពេល​ ៤-៥​ឆ្នាំ​មក​នេះ​មិន​ដែល​ទទួល​បាន​លើ​វិញ្ញាសា​ Mobile Legends: Bang Bang ​នេះ​ឡើយ។​

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​កីឡាករ​កម្ពុជា​គឺ​ធ្វើ​បាន​ល្អ​ និង​សង្កេត​ឃើញ​ថា​មាន​ការ​រីកចម្រើន​គួរ​កត់សម្គាល់​ពី​គុណ​ផល​កីឡា។​ មេដាយ​សំរឹទ្ធ​ពិភពលោក​នេះ​គឺ​ជា​សញ្ញាណ​ល្អ​មួយ​ដើម្បី​ឈាន​ទៅ​ដណ្ដើម​មេដាយ​កម្រិត​ណា​មួយ​ជូន​កម្ពុជា​ពេល​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពម្សិលមិញ

តំណាង​សហព័ន្ធ​រូប​នេះ​ក៏​បង្ហាញ​ការ​ប្ដេជ្ញា​ពង្រឹង​សមត្ថភាព​ ដុសខាត់​ និង​ជំរុញ​លើ​ការ​ហ្វឹកហាត់​ដល់​កីឡាករ​ជម្រើស​ជាតិ​ទាំង​អស់​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ប្រជែង​មេដាយ​ ឬ​ស្វែង​រក​មោទកភាព​ជូន​ជាតិ​មាតុភូមិ​ ឆ្នាំ​២០២៣។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ ក្រុម​ Impunity KH ​របស់​កម្ពុជា​ ឈ្នះ​មេដាយ​សំរឹទ្ធ​ ១គ្រឿង​ នៃ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​ជើង​ឯក​ពិភពលោក​​​លើក​ទី​១៤ (14TH IESF World Esport Championship) ឆ្នាំ​២០២២​ រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​អន្តរជាតិ នៅ​ប្រទេស​ឥណ្ឌូនេស៊ីកាលពី​ថ្ងៃ​ទី​១ ដល់​ ​១១ ខែ​ធ្នូ ឆ្នាំ​២០២២។​ ល្ងាច​ម្សិលមិញ​នេះ​ប្រតិភូ​ កីឡាករ​ បាន​វិល​មក​ដល់​កម្ពុជា​វិញ​ហើយ៕​ ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់