• 2022-12-12 15:10:24
  • កីឡា​ផ្សេង​ៗ

អ្នក​ជិះ​ម៉ូតូ​ធំ​គួរ​សាក​ចូល​ទីលាន​ប្រកួត​ដោយ​សារ​ហេតុ​ផល​ពិសេស​ទាំង​នេះ​...​

  • 2022-12-12 15:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ លី​ បូផានម៉ា​ ថា​អ្នក​លេង​ម៉ូតូ​ធំ​បើ​អាច​គួរ​សាកល្បង​ចូល​រួម​ការ​ប្រកួត​ក្នុង​ទីលាន​ស្តង់ដារ​ណា​មួយ​ ដោយ​សារ​តែ​អាច​ទទួល​បាន​អារម្មណ៍​រំភើប​ប្លែក​ម្យ៉ាង​ និង​មាន​បទ​ពិសោធ​ថ្មីៗ​អំពី​លក្ខណៈ​នៃ​ការ​ជិះ​បែប​ប្រកួត។​

កីឡាករ​ លី​ បូផានម៉ា

លី​ បូផានម៉ា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពិត​ជា​រំភើប​បន្ទាប់​ពី​ការ​ចូលរួម​ប្រកួត​លើ​ទីលាន​ស្តង់ដារ​នៅ​ YAMAMOTO CIRCUIT ក្នុង​ខេត្ត​កំពង់ស្ពឺ​ ដែល​រៀបចំ​ភ្នាក់ងារ​ការ៉ា។​ អ្នក​ដែល​លេង​ម៉ូតូ​ធំ​ដែល​មិន​ធ្លាប់​ចូលរួម​ប្រកួត​អាច​សាកល្បង​ការ​ប្រកួត​នានា​នៅ​ពេល​ក្រោយ​បាន។​

ទិដ្ឋភាពប្រកួត

ម្ចាស់​មេដាយ​មាស​លើ​ប្រភេទ​ Class 1000CC ​រូប​នេះ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ ទី១​ អារម្មណ៍​រំភើប​ខុស​ពី​ការ​ជិះ​បែប​កម្សាន្ត​ ឬ​ជិះ​ទេសចរណ៍​កន្លង​ទៅ​តាម​ផ្លូវ​សាធារណៈ​ ទី២​ បាន​បង្ហាញ​ពី​សមត្ថភាព​ផ្ទាល់​ខ្លួន​ឲ្យ​គេ​បាន​ដឹង​ ទី៣​ ទទួល​បាន​ចំណេះដឹង​បន្ថែម​អំពី​ម៉ូតូ​ ដឹង​ពី​របៀប​ចូល​លេខ​ របៀប​ចុះ​ របៀប​ចូល​កែង​ជា​ដើម។​

ទិដ្ឋភាពប្រកួត

អ្នក​និយម​វិស័យ​ម៉ូតូ​ធំ​ខាង​លើ​ក៏​មាន​បំណង​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​ជា​ថ្មី​ទៀត​នៅ​ពេល​ដែល​ខាង​ការ៉ា​ (KARA)​ រៀបចំ​ក្រោយៗ​ទៀត។​ រូប​គេ​ក៏​ថ្លែង​អំណរគុណ​ដល់​ការ៉ា​ សហព័ន្ធ​យានយន្ត​ដែល​បង្កើត​កម្មវិធី​ប្រណាំង​នេះ​ឡើង។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ លី​ បូផានម៉ា​ គឺ​ឈ្នះ​មេដាយ​មាស​ លើ​ប្រភេទ​ Big Bike​ 1000CC​ ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូ​លើ​វាលរាប​ (ELF CUP RACE ENDURANCE)​ ដែល​រៀបចំ​ឡើង​ដោយ​ភ្នាក់ងារ​ការ៉ា​ (KARA)​ សហការ​ជា​មួយ​សហព័ន្ធ​កីឡា​យានយន្ត​ កាល​ពី​ថ្ងៃ​ទី១០-១១​ ខែ​ធ្នូ​ ឆ្នាំ​២០២២២​ នៅ​ទីលាន​ YAMAMOTO CIRCUIT៕

ពិធីបំពាក់មេដាយ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី