• 2022-12-03 06:13:06
  • កីឡា​ផ្សេង​ៗ

អ្នក​ចង់​ទស្សនា​ភាព​ប៉ិនប្រសព្វ​ ទន់ភ្លន់​ បត់បែន​ នៃ​សី​ស្លាប​ខ្មែរ​អាច​ទៅ​សកល​ភូមិន្ទ​ថ្ងៃ​នេះ​

  • 2022-12-03 06:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​សី​ស្លាប​ខ្មែរ​ ថ្ងៃ​នេះ​បាន​ប្រារព្ធ​ការ​ប្រកួត​ជើងឯក​ទូទាំង​ប្រទេស​នៅ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ រយៈពេល​ពេញ​មួយ​ថ្ងៃ​ដើម្បី​ពង្រីក​ផ្សព្វផ្សាយ​ និង​ស្វែងរក​ក្រុម​ខ្លាំង​ប្រចាំ​ឆ្នាំ​ ២០២២​ នេះ។​ ដូច្នេះ​អ្នក​ចង់​ទស្សនា​ផ្ទាល់​អញ្ជើញ​ទៅ​បាន​នៅសាល​ការ៉ាតេ​ក្នុង​សកល​វិទ្យាល័យ​ខាង​លើ។​

លោក​ជំទាវ​ មិថុនា​ ភូថង​

លោក​ សុខ​ ភិរម្យ​ ប្រធាន​សមាគម​សី​ស្លាប​ឲ្យ​ដឹង​ថា​ ថ្ងៃ​នេះ​ជា​ការ​ប្រកួត​លើក​ទី៣​ ខណ​ៈកាល​ពី​ឆ្នាំ​ ២០១៨, ២០១៩​ គឺ​ធ្លាប់​ធ្វើ​រួច​២ដងមក​ហើយ។​ ប៉ុន្តែ​ក្រោយ​មាន​ផ្ទុះ​ជំងឺ​កូវីដ​ សមាគម​ក៏​បាន​ផ្អាក​សកម្មភាព​ប្រកួត​រហូត​ដល់​ពេល​នេះ​ទើប​ចាប់​ផ្ដើម​ឡើង​វិញ។​

លោក​ជំទាវ​ មិថុនា​ ភូថង​

ប្រធាន​សមាគម​រូប​នេះ​បញ្ជាក់​ថា​ កម្មវិធី​នេះ​គឺ​គោលបំណង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​ ជំរុញ​អភិរក្ស​កីឡា​សី​ស្លាប​ពី​ថ្នាក់​ដឹកនាំ​ ក្រសួង​ផ្សេងៗ។​ មួយ​វិញ​ទៀត​ក៏​ជា​ការ​បង្ហាញ​ស្ថាប័នដឹកនាំ​កីឡា​​​​​ អំពី​សក្ដានុពល​ ភាព​រីកចម្រើន​ផ្នែក​ធនធាន​របស់សីស្លាបនៅ​ពេល​បច្ចុប្បន្ន​ដើម្បីពិនិត្យ​អាច​ឈាន​ដល់​ការ​បង្កើត​ឲ្យ​ក្លាយ​ជា​សហព័ន្ធ​កីឡា​ជាតិ​ដូច​កីឡា​ផ្សេងៗដែរ។​

លោក​ជំទាវ​ មិថុនា​ ភូថង​ និង​ក្រុមចូលរួម

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ទូទាំង​ប្រទេស​របស់​សមាគម​សីស្លាប​ខ្មែរ​នេះ​គឺ​ធ្វើ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដែល​មាន​រយៈពេល​ពេញ​ ១ថ្ងៃ។​ ក្លឹប​ចូលរួម​ប្រកួតប្រជែង​មាន​១៦​ មក​ពី​បណ្ដារាជធានី​ ខេត្ត​ផ្សេងៗ។​ ព្រឹកមិញ​នេះ​ដែរ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ក៏​បាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​ មិថុនា​ ភូថង​ និង​បាន​ឧបត្ថម្ភ​ថវិកា​សម្រាប់​ប្រកួត​ចំនួន​ ២លាន​រៀល​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់