• 2022-12-02 07:23:35
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​អត្តពលកម្ម៖​ ការ​ប្រកួត​ផ្សេងៗ​ជា​ការ​សន្សំ​បទ​ពិសោធ​ចំពោះ​មន្ត្រី​បច្ចេកទេស​

  • 2022-12-02 07:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​ស្ម័គ្រចិត្ត​ ថា​ការ​ប្រកួត​ផ្សេងៗ​កន្លង​មក និងរួម​ទាំង​កីឡា​ជាតិ​ លើក​ទី៣​ នេះ​ជា​ឱកាស​ល្អ​សម្រាប់​មន្ត្រី​គណៈកម្មការ​រៀបចំ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ។​

ទីលានរត់ប្រណាំងនៅពហុកីឡដ្ឋានជាតិ

លោក​ឧត្ដមសេនីយ៍​ ផៃ​ សុខ​ អនុប្រធាន​សហព័ន្ធ​អត្តពលកម្ម​បាន​ឲ្យ​ដឹង​ថា​ រាល់​ការ​ប្រកួត​កន្លង​ទៅ​គឺ​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​តែងតែ​អនុវត្តន៍​ទៅ​តាម​លក្ខណៈ​ស្តង់ដារ​ជាតិ​ និង​អន្តរជាតិ។​ ព្រោះ​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ វាស់​ស្ទង់​កម្រិត​បច្ចេកទេស​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ពេញលេញ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ២០២៣។​

ការប្រកួតកីឡាជាតិ

ងាក​ទៅ​ការ​រៀបចំ​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ នេះ​ដែរ​គឺ​សហព័ន្ធ​បាន​បញ្ចប់​ទៅ​ដោយ​រលូន​ល្អ​ មិន​មាន​បញ្ហា​ចោទ​អ្វី​ឡើយ។​ យ៉ាងណា​មន្ត្រី​បច្ចេកទេស​ទាំង​អស់​ក៏​នឹង​ព្យាយាម​ខំប្រឹង​បន្ត​ទៀត​ព្រោះ​ស៊ីហ្គេម​ លើក​ទី៣២​ នេះ​ខិត​ជិត​មក​ដល់​ផង​ដែរ។​

ឧត្ដមសេនីយ៍​ ផៃ​ សុខ​ ពេលបំពាក់មេដាយ

រំលឹក​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម​ស្ម័គ្រចិត្ត​ក៏​បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ នេះ​ផង​ដែរ។​ ចំពោះ​លទ្ធផល​លើ​ប្រភេទ​កីឡា​មួយ​នេះ​ លេខ១​ បាន​លើ​ក្រសួង​ការពារ​ជាតិ​ មាស៩​ ប្រាក់៦ សំរឺទ្ធ៣​ លេខ២​ ខេត្ត​ពោធិ៍សាត់​ មាស៥​ ប្រាក់៥ សំរឹទ្ធ២​ និង​លេខ៣​ ស្វាយរៀង​ មាស៤​ ប្រាក់១​៕​

ទិដ្ឋភាពបិទការប្រកួត​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់