• 2022-12-01 07:34:37
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ការ៉ាតេ៖​ កីឡា​ជាតិ លើក​ទី៣​ ចៅក្រម-អាជ្ញាកណ្ដាល​ យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​

  • 2022-12-01 07:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ការ៉ាតេ​ បាន​បញ្ជាក់​ថា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ នេះ​ចៅក្រម​ អាជ្ញាកណ្ដាល​ គឺ​បំពេញ​ភារកិច្ច​បាន​ជោគជ័យ​ និង​បង្ហាញ​ពី​សមត្ថភាព​កាត់សេចក្ដី​ត្រឹមត្រូវ​ល្អ។​

ចៅក្រមការ៉ាតេ

លោក​ ណុប​ វណ្ណថារ៉ូ​ ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​លើក​ឡើង​ថា​ សម្រាប់​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣​ នេះ​កីឡាករ​ កីឡា​ការិនី​ ភាគ​ច្រើន​មាន​ការរីកចម្រើន​ច្រើន​ទាំង​វិញ្ញាសា​ កត្តា​ វិញ្ញាសា​ប្រយុទ្ធ។​ ម្នាក់ៗ​មាន​បទ​ពិសោធ​ច្រើន​ដោយ​សារ​តែ​បាន​ឆ្លង​កាត់​ការ​ប្រកួត​ជា​ច្រើន​លើក​ ច្រើន​សារ។​

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ

ចំពោះ​ផ្នែក​អាជ្ញាកណ្ដាល ចៅក្រម​វិញ​គឺ​សម្រេច​ជោគជ័យ​បាន​ល្អ​ ការ​កាត់សេចក្ដី​ត្រឹមត្រូវ​ សុក្រិត​ យុត្តិធម៌។​ ដែល​នេះ​បង្ហាញ​ពី​លក្ខណៈ​សមត្ថភាព​មានគ្រប់គ្រាន់​ក្នុង​ការ​កាត់សេចក្ដី​កម្រិត​អន្តរជាតិ​ ពិសេស​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ក៏​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ ផង​ដែរ​កាល​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២។​ ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​សហព័ន្ធ​បាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី២៩​ វិច្ឆិកា ថ្មីៗ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី