• 2022-11-30 02:38:16
  • កីឡា​ផ្សេង​ៗ

តំណាង​ក្រសួង​អប់រំ៖​ សរសើរ​ភាព​រីកចម្រើន​ និង​ការ​ដឹកនាំ​របស់​សហព័ន្ធ​វាយកូនឃ្លី​លើ​តុ​

  • 2022-11-30 02:38:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ភាព​រីកចម្រើន​ និង​ការ​ដឹកនាំ​របស់​ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ ចំពោះ​សហព័ន្ធ​កីឡា​វាយកូនឃ្លី​តុ​ពិសេស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី៣​នេះ។​

រូបភាពផេក Cambodia 2023

ឯកឧត្ដម​ ព្រំ​ ប៊ុណ្ណយី​ ទីប្រឹក្សា​ក្រសួង​អប់រំ​ បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​គឺ​បាន​រៀបចំ​ដឹកនាំ​ការ​ប្រកួត​បាន​យ៉ាង​ល្អ​ប្រសើរ​ និង​មាន​ភាព​ចាស់​ទុំ​ដែល​ទាំង​នេះ​បង្ហាញ​ពី​ការ​រីកចម្រើន។​ ចំពោះ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ នេះ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​គឺ​ធ្វើ​បាន​ល្អ​ និង​ទទួលបានជោគជ័យ។​

រូបភាពផេក Cambodia 2023

តំណាង​ក្រសួង​ខាង​លើ​បន្ថែម​ទៀត​ថា​ តាម​ភាព​ជាក់ស្ដែង​តាំង​ពី​ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ មក​កាន់​ជា​ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ​មក​គឺ​សហព័ន្ធ​មាន​ភាព​រីកចម្រើន​ និង​ខុសប្លែក​ពីមុនខ្លាំង​។​ ពោល​មាន​ការ​សកម្មភាព​ជា​ហូរហែ​ គណៈកម្មការ​ប្រតិបត្តិ​មាន​ការ​សាមគ្គី​គ្នា​ល្អ​ ខណៈ​ដែល​ប្រធាន​ថ្មី​មាន​ការ​លះបង់​គ្រប់បែប​យ៉ាង​ ទាំង​ពេលវេលា​ ថវិកា​ និង​ស្មារតី ​នាំ​ឲ្យ​សហព័ន្ធ​មាន​ការ​រីកចម្រើន​លឿន។​

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ (រូបភាព Cambodia 2023)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ក៏​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ នេះ​ផង​ដែរ។​ ម្សិលមិញ​នេះ​សហព័ន្ធ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​បន្ទាប់​ពី​ចំណាយ​ពេល​ ៥ថ្ងៃ​កន្លង​មក​តាំង​ពី​ថ្ងៃ​ទី៥​ ខែ​វិច្ឆិកា​ ២០២២។​ ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ទីលាន​ប្រកួត​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ៕​

រូបភាពផេក Cambodia 2023

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី