• 2022-11-27 13:43:52
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ការ៉ាតេ​​ បើក​យុទ្ធនាការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​ស៊ីហ្គេម​

  • 2022-11-27 13:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ ព្រឹកមិញ​នេះ​បាន​បើក​យុទ្ធនាការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣​ របស់​ខ្លួន​ហើយ​នៅ​ក្នុង​សាល​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

ការប្រកួតព្រឹកមិញ

ឯកឧត្ដម​ សាមឺឌី ​ស៊ីវឌ្ឍនា​ អនុប្រធាន​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​ការ​ប្រកួត​ថា​ ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣​ នេះ​គឺ​រៀបចំ​ឡើង​លំនាំ​ដូច​ទៅ​និង​ការ​ប្រកួត​ស៊ីហ្គេម​ ផង​ដែរ។​ ដូច្នេះ​ការ​ប្រកួត​ធ្វើ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​ គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​ កីឡាករ​ កីឡា​ការិនី​ អត្តពលិក​ឆ្ពោះ​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​

ទិដ្ឋភាពបើកការប្រកួតព្រឹិកមិញ

ការ​ប្រកួត​កីឡា​ការ៉ាតេ​នេះ​ធ្វើ​ឡើង​រយៈពេល​៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​ក្នុង​សាល​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ១០២​នាក់​មក​ពី​ ៦​ ក្រសួង​ រាជធានី​ ខេត្ត្៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់