• 2022-11-25 08:26:55
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ កែវ​ រ៉េមី៖​ តេក្វាន់ដូ​ ITF​ ខ្លាំង​មិនមែន​មក​ពី​ខ្ញុំ​តែ​ម្នាក់​នោះ​ទេ​

  • 2022-11-25 08:26:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ កែវ​ រ៉េមី​ ថា​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ខ្លាំង​ និង​ល្បីឈ្មោះ​ទាំង​ក្នុង​ប្រទេស​ លើ​ឆាក​អន្តរជាតិ​ដូច​ពេល​នេះ​មិនមែន​មក​ពី​មាន​លោក​ម្នាក់​ឯង​នោះ​ទេ​ ពោល​ដោយ​សារ​ការ​សហការ​ទាំង​អស់​គ្នា។​

ឯកឧត្ដម​ កែវ​ រ៉េមី(កណ្ដាល)

ឯកឧត្ដម​ កែវ​ រ៉េមី​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ កម្ពុជា​ បាន​ឲ្យ​ដឹង​ក្រោយ​បិទ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ ថា​ភាព​ខ្លាំង​ទាំង​សមត្ថភាព​កីឡាករ​ ភាព​មាន​វិន័យ​ ការ​ឈ្នះ​មេដាយ​អន្តរជាតិ​នាំ​មុខមាត់​ជូន​ជាតិ​កន្លង​មក​នេះ​គឺ​មាន​ល្បីល្បាញ​ និង​មានការ​កោតសរសើរ​ច្រើន។​

ក្លឹបចូលរួម

ប្រធាន​សហព័ន្ធ​រូប​នេះ​លើក​ឡើង​ទៀត​ថា​ កេរ្តិ៍ឈ្មោះ​ និង​ភាព​ជោគជ័យ​ទាំង​នេះ​មិនមែន​ដោយ​សារ​តែ​លោក​ដឹកនាំ​ម្នាក់​ឯង​នោះ​ទេ​ គឺ​ដោយ​សារ​ការ​សហការ​ ការ​ខំប្រឹង​របស់​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក​ ថ្នាក់​ដឹកនាំ​ទាំង​អស់។​

ទិដ្ឋភាពបិទបញ្ចប់ការប្រកួត

រំលឹក​ដែរ​ថា​ តេក្វាន់ដូ​ ITF​ ជា​សហព័ន្ធ​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា​ និង​អន្តរជាតិ​តាម​រយៈ​ការ​ឈ្នះ​មេដាយ​គ្រប់​កម្រិត​ និង​មាន​ការ​សរសើរ​ពី​សម្ដេច​ តេជោ​ ផង​ដែរ​អំពី​គុណភាព​កីឡាករ​ កីឡា​ការិនី។​ សម្រាប់​កីឡា​ជាតិ​លើក​ទី៣​ នេះ​សហព័ន្ធ​ខាង​លើ​បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​ទី២៣​ វិច្ឆិកា​ ២០២២​ នៅ​ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី