- 2022-11-24 07:39:34
- កីឡាផ្សេងៗ
អនុប្រធានសហព័ន្ធចំបាប់ សង្កេតឃើញកីឡាករ សមត្ថភាពកាន់តែកើនឡើងក្នុងកីឡាជាតិលើកទី៣
- 2022-11-24 07:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុប្រធានសហព័ន្ធចំបាប់ សង្កេតឃើញកីឡាករ សមត្ថភាពកាន់តែកើនឡើងក្នុងកីឡាជាតិលើកទី៣
ចន្លោះមិនឃើញ
អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា សង្កេតឃើញថាកីឡាករ កីឡាការិនី ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីកីឡាជាតិ លើកទី៣ នេះមានការកើនឡើងច្រើនបន្ទាប់ពីឆ្លងកាត់ការបង្ហាត់បង្រៀនរបស់គ្រូអ៊ីរ៉ង់នាពេលកន្លងទៅ។
លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធឲ្យដឹងក្រោយបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ ថាតាមរយៈការប្រកួតប៉ុន្មានថ្ងៃនេះគឺកីឡាករ កីឡាការិនី បង្ហាញសមត្ថភាពកើនឡើងច្រើន។ ការរីកចម្រើននេះដោយសារតែរយៈពេលប្រហែល២ឆ្នាំមានការហ្វឹកហាត់ខ្លាំង តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមួយវិញទៀតតាមរយៈគ្រូកម្រិតអូឡាំពិកដែលជាជនជាតិអ៊ីរ៉ង់នាពេលកន្លងមក។
ការហ្វឹកហាត់នៅប្រទេសអ៊ីរ៉ង់ ឬនៅក្រៅប្រទេសនេះបានធ្វើឲ្យកីឡាករ កីឡាការិនី មានភាពរីកចម្រើនខាងបច្ចេកទេសខ្លាំង ព្រោះបានបទពិសោធពីដៃគូល្អៗ និងការខំប្រឹងពង្រឹងសមត្ថភាពខ្លួនឯងដើម្បីឈានតាមកីឡាករបរទេសដែលហាត់រួមគ្នា។ ដូច្នេះហើយសហព័ន្ធបានជំរុញខ្លាំងលើការហ្វឹកហាត់នៅក្រៅប្រទេសដើម្បីជាការត្រៀមខ្លួនប្រជែងមេដាយឲ្យបានកាន់តែច្រើនជាងស៊ីហ្គេម នៅវៀតណាមទៅទៀត។
រំលឹកដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជា ក៏បានចូលរួមដាក់ឲ្យលេងក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះដែរ។ សហព័ន្ធកីឡាមួយនេះបានបញ្ចប់ការប្រកួតរបស់ខ្លួនហើយដែរកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងនោះដែរក្រុមចំបាប់ក្រសួងមហាផ្ទៃ ជាប់លេខ១ ឈ្នះមាស៦ ប្រាក់២ សំរឹទ្ធ១ លេខ២ ក្រសួងសេដ្ឋកិច្ច ឈ្នះមាស៥ ប្រាក់៥ សំរឹទ្ធ២ និងលេខ៣ ខេត្តកំពង់ឆ្នាំង ឈ្នះមាស១ ប្រាក់១ សំរឹទ្ធ៧៕