- 2022-11-24 05:56:05
- កីឡាផ្សេងៗ
សហព័ន្ធវ៉ូវីណាម៖ បង្ហាញការត្រៀមរួចរាល់សម្រាប់ស៊ីហ្គេម ២០២៣ បន្ទាប់ពីឆ្លងកាត់កីឡាជាតិលើកទី៣
- 2022-11-24 05:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធវ៉ូវីណាម៖ បង្ហាញការត្រៀមរួចរាល់សម្រាប់ស៊ីហ្គេម ២០២៣ បន្ទាប់ពីឆ្លងកាត់កីឡាជាតិលើកទី៣
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីរៀបចំការប្រកួតកីឡាជាតិ លើកទី៣ រួចហើយនោះគឺមើលឃើញថាសហព័ន្ធបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការទទួលរៀបចំជាម្ចាស់ផ្ទះនៅស៊ីហ្គេម ២០២៣។
ឯកឧត្ដម អ៊ូ រតនា ប្រធានសហព័ន្ធខាងលើបានឲ្យដឹងថា ការប្រកួតកីឡាជាតិលើកទី៣ នេះគឺរៀបចំបានល្អ និងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដូចសហព័ន្ធអន្តរជាតិ។ ចំណុចល្អប្រសើរ និងស្តង់ដារអន្តរជាតិនេះហើយសបញ្ជាក់ថាសហព័ន្ធវ៉ូវីណាមកម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ហើយទទួលធ្វើជាម្ចាស់ផ្ទះនៅស៊ីហ្គេម ២០២៣។
ប្រធានសហព័ន្ធរូបនេះលើកទឹកចិត្តដល់កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេសគ្រប់ផ្នែកត្រូវខំប្រឹងប្រែងបន្តទៀតដើម្បីរក្សាសមត្ថភាពល្អបែបនេះដើម្បីឲ្យរឹតតែធានាកម្រិតគុណផលខ្ពស់ក្នុងការប្រជែងមេដាយជូនជាតិមាតុភូមិជាប្រវត្តិសាស្ត្រលើកទី១ ឆ្នាំ២០២៣។
រំលឹកដែរថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ របស់ខ្លួនហើយក្រោយចំណាយពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិ។ ការប្រកួតកីឡាជាតិលើកទី៣ នេះគឺចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ ៣០ វិច្ឆិកា ឆ្នាំ២០២២៕