- 2022-11-15 07:43:59
- ព័ត៌មាន
World Cup ១៩៦៦៖ រជ្ជកាលមាសរបស់តោកំណាចអង់គ្លេសឈ្នះពាន World Cup ជាលើកដំបូង និងជាលើកចុងក្រោយ
- 2022-11-15 07:43:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
World Cup ១៩៦៦៖ រជ្ជកាលមាសរបស់តោកំណាចអង់គ្លេសឈ្នះពាន World Cup ជាលើកដំបូង និងជាលើកចុងក្រោយ
ចន្លោះមិនឃើញ
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៦៦ គឺជាការប្រកួតបាល់ទាត់ពិភពលោកលើកទី ៨ ដែលត្រូវបានលេងនៅប្រទេសអង់គ្លេសចាប់ពីថ្ងៃទី ១១ ខែកក្កដា ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ១៩៦៦។ អង់គ្លេសបានយកឈ្នះអាល្លឺម៉ង់ខាងលិចក្ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះពានជាលើកដំបូង ហើយក៏ជាលើកចុងក្រោយដែរគិតមកទល់នឹងពេលនេះ។
អង់គ្លេសគឺជាប្រទេសទី ៨ ដែលឈ្នះព្រឹត្តិការណ៍ World Cup ហើយជាប្រទេសម្ចាស់ផ្ទះទី ៣ ដែលឈ្នះបន្ទាប់ពីអ៊ុយរូហ្គាយក្នុងឆ្នាំ ១៩៣០ និងអ៊ីតាលីនៅឆ្នាំ ១៩៣៤។ ប្រេស៊ីលគឺជាក្រុមការពារជើងឯក ប៉ុន្តែនៅ World Cup ឆ្នាំ ១៩៦៦ ពួកគេមិនបានឈានពីវគ្គចែកពូលនោះទេ។
ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន
អង់គ្លេសត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1966 នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ១៩៦០ លើការដេញថ្លៃគូប្រជែងពីប្រទេសអាល្លឺម៉ង់ខាងលិច និងអេស្ប៉ាញ។ នេះគឺជាការប្រកួតលើកដំបូងដែលត្រូវបានធ្វើឡើងនៅក្នុងប្រទេសដែលត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ដោយសង្គ្រាមលោកលើកទី២ ដោយសារតែការប្រកួតមុនចំនួន ៤ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសមិនពាក់ព័ន្ធនឹងសង្គ្រាម ឬនៅក្នុងប្រទេសអព្យាក្រឹត។
ទីលានចំនួន ៨ ត្រូវប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនេះ។ កីឡដ្ឋានថ្មីបំផុត និងធំជាងគេដែលប្រើគឺកីឡដ្ឋាន Wembley នៅភាគខាងជើងទីក្រុងឡុងដ៍។ កីឡដ្ឋាន Wembley ត្រូវបានប្រើសម្រាប់ការប្រកួតចំនួន ៩ រួមទាំងការប្រកួតទាំង ៦ ដែលមានប្រទេសអង់គ្លេស ការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងការប្រកួតចំណាត់ថ្នាក់លេខ ៣ ។
Goodison Park ត្រូវបានគេប្រើប្រាស់សម្រាប់ការប្រកួតចំនួន ៥ដង Roker Park និង Hillsborough កីឡដ្ឋានទាំងពីរបានធ្វើជាម្ចាស់ផ្ទះចំនួន ៤ ខណៈដែល Old Trafford, Villa Park និង Ayresome Park នីមួយៗបានរៀបចំការប្រកួតចំនួន ៣។
ក្រុមដែលចូលរួម
ប្រទេសអាហ្វ្រិកចំនួន ៣១ បានធ្វើពហិការការប្រកួតដើម្បីតវ៉ានឹងសេចក្តីសម្រេចរបស់ FIFA ឆ្នាំ ១៩៦៤ ដែលតម្រូវឱ្យអ្នកឈ្នះជុំទីពីរ មកពីតំបន់អាហ្រ្វិក ៣ក្រុម ចូលប្រកួតវគ្គ Play-off ទល់នឹងក្រុមឈ្នះនៃតំបន់អាស៊ី ដើម្បីមានសិទ្ធិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ ដូច្នេះក្រុមដែលចូលរួមមានដូចជា៖
កូរ៉េខាងជើង ម៉ិកស៊ិក អាហ្សង់ទីន ប្រេស៊ីល ឈីលី អ៊ុយរូហ្គាយ ប៊ុលហ្គារី អង់គ្លេស (ម្ចាស់ផ្ទះ) បារាំង ហុងគ្រី អ៊ីតាលី ព័រទុយហ្គាល់ សហភាពសូវៀត អេស្ប៉ាញ ស្វីស និងអាល្លឺម៉ង់ខាងលិច។
វគ្គផ្ដាច់ព្រ័ត្រ
កីឡដ្ឋាន Wembley របស់ទីក្រុងឡុងដ៍ គឺជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយមានអ្នកគាំទ្រជិត ១សែននាក់បានចូលរួម។ នៅនាទី ទី១២ កីឡាករ Helmut Haller បានធ្វើឱ្យអាល្លឺម៉ង់ខាងលិចនាំមុខប៉ុន្តែ មិនបានប៉ុន្មានលទ្ធផលនេះត្រូវបានតាមស្មើដោយ Geoff Hurst ៤នាទីក្រោយមក។ Martin Peters ស៊ុតឲ្យអង់គ្លេសនាំមុខនៅនាទី៧៨ វិញ។
សល់១នាទី អង់គ្លេសដែលបានត្រៀមខ្លួនដើម្បីលើកពាន ស្រាប់តែចុងម៉ោងអាជ្ញាកណ្តាលបានផ្តល់បាល់ពិន័យហ្វ្រីឃីកទៅឲ្យអាល្លឺម៉ង់ខាងលិច ហើយបាល់ត្រូវបានតាមស្មើដោយ Wolfgang Weber។ ឈានដល់ម៉ោងបន្ថែមនៅនាទីទី ៩៨ Hurst ដដែលបានស៊ុតឲ្យអង់គ្លេសនាំមុខ និងបន្ថែមគ្រាប់ទី ៣ របស់ខ្លួនធ្វើឲ្យអាល្លឺម៉ង់ចាញ់អង់គ្លេសដោយអស់ចិត្តក្នុងលទ្ធផលផ្លូវការណ៍ ៤-២។
កីឡាករលេចធ្លោ
Sir Geoffrey Charles Hurst គឺជាកីឡាករលេចធ្លោជាងគេសម្រាប់ World Cup ១៩៦៦នេះ បើទោះជាលោកស៊ុតសរុបបានត្រឹម ៤គ្រាប់ ប៉ុន្តែ ៣គ្រាប់របស់គាត់កើតឡើងនៅវគ្គផ្ដាច់ព្រ័ត្រ និងជួយឲ្យអង់គ្លេសឈ្នះពានរង្វាន់ពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ Hurst នៅតែជាកីឡាករតែម្នាក់គត់ដែលស៊ុតបញ្ចូលទីបាន Hat-trick នៅវគ្គផ្តាច់ព្រ័ត្រ World Cup នៅពេលដែលអង់គ្លេសបានកត់ត្រាជ័យជម្នះ ៤-២ លើអាល្លឺម៉ង់ខាងលិចនៅកីឡដ្ឋាន Wembley៕