
- 2022-11-01 01:00:00
- កីឡាផ្សេងៗ
សហព័ន្ធកីឡាវាយសី៖ នៅតែបន្តស្វែងរកធនធានដើម្បីបន្តនិរន្តរភាពក្រុមជម្រើសជាតិ
- 2022-11-01 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាវាយសី៖ នៅតែបន្តស្វែងរកធនធានដើម្បីបន្តនិរន្តរភាពក្រុមជម្រើសជាតិ
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ថាការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះក៏ជាផ្នែកមួយក្នុងការស្វែងរកនូវធនធានថ្នាលដែលមានសមត្ថភាពបណ្ដុះបណ្ដាលដើម្បីបន្តនិរន្តរភាពក្រុមជម្រើសជាតិ។
ឯកឧត្ដម លី កុសល ប្រធានសហព័ន្ធបានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះបើទោះជាមានក្លឹបចូលរួមប្រកួតប្រជែងតិចជាងមុនដោយសារជាប់ទៅហាត់នៅចិនក្ដី ប៉ុន្តែនៅតែមានការផុលផុស និងការរីកចម្រើនដដែល។
សហព័ន្ធគឺនៅតែបន្តរៀបចំការប្រកួតក្នុងគោលបំណងស្វែងរកនូវធនធានថ្នាលដែលមានសមត្ថភាពលេចធ្លោ ខ្លាំងពូកែតាមបណ្ដាក្លឹបដដែលដើម្បីចូលជម្រើសជាតិ ប្រមូលផ្ដុំហ្វឹកហាត់ឲ្យក្លាយជាអ្នកបន្តវេនពីឈុតធំ។ ការស្វែងរកធនធានបន្តនេះគឺដូចជាការត្រៀមបន្តជំនួសអ្នកចាស់ៗបណ្ដើរៗផងដែរព្រោះការប្រកួតមិនមែនត្រឹមតែស៊ីហ្គេម ២០២៣ នោះទេពោលមានកម្មវិធីកម្រិតអន្តរជាតិជាច្រើនទៀត។
រំលឹកដែរថា សហព័ន្ធកីឡាវាយសីកម្ពុជា បានបិទបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ របស់ខ្លួនហើយកាលពីព្រឹកម្សិលមិញនេះនៅពហុកីឡដ្ឋានជាតិ។ ជាមួយគ្នានោះដែរសហព័ន្ធក៏បានប្រគល់លិខិតបញ្ជាក់ការសិក្សាដល់ចៅក្រម អាជ្ញាកណ្ដាល ដែលបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៧-៣១ ខែតុលា ឆ្នាំ២០២២ ផងដែរ៕