• 2022-10-28 00:45:00
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ថោង​ ខុន​ ឧបត្ថម្ភ​​១០​លាន​រៀល​ដល់​សហព័ន្ធ​កាយសម្ព័ន្ធ​ក្នុង​កម្មវិធី​ជើងឯក​ថ្នាក់​ជាតិ​

  • 2022-10-28 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​បិទ​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ ម្សិលមិញ​នេះ​ឯកឧត្ដម​ ថោង​ ខុន​ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ ១០​លាន​រៀល​ដល់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​សម្រាប់​ប្រើប្រាស់​ក៏​ដូច​ជា​ចំណាយ​លើ​កិច្ច​ការងារ​ផ្សេង។​

កីឡា​ការិនី​ផ្នែក Aerobic

ក្រៅ​តែ​ពី​ការ​ឧបត្ថម្ភ​ថវិកា​ ១០​លាន​រៀល​ដល់​សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ហើយ​នោះ​ឯកឧត្ដម​ ថោង​ ខុន​ បាន​ផ្ដល់​នូវ​អនុសាសន៍​មួយ​ចំនួន​ដូច​ជា​ បណ្ដុះបណ្ដាល​យុវជន​ថ្នាល​ឲ្យ​បាន​ច្រើន​ បង្កើន​ក្លឹប​សមាគម​ឲ្យ​បាន​ច្រើន​ទូលំទូលាយ​ ពង្រឹង​សមត្ថភាព​ចៅក្រម​ មន្ត្រី​បច្ចេកទេស​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ទាំង​បរិមាណ​ និង​គុណភាព។​

ឯកឧត្ដម​ ថោង​ ខុន​ ប្រគល់ថវិកា

មួយ​វិញ​ទៀត​ឯកឧត្ដម​សូម​ឲ្យ​ជំរុញ​លើ​ការ​ប្រកួត​ឲ្យ​បាន​ច្រើន​ពិសេស​នៅ​តាម​បណ្ដា​ក្លឹប​ សមាគម​ផ្សេងៗ។​ កីឡា​សំខាន់​ណាស់​ចំពោះ​ការ​ប្រកួត​គឺ​បាន​វាស់​ស្ទង់​សមត្ថភាព​ផង​ និង​ការ​ជំរុញ​ឲ្យ​មាន​មោទកភាព​លើ​វិស័យ​កីឡា​មួយ​នេះ​ផង។​ ប្រធាន​សហព័ន្ធ​ខាង​លើ​ជឿជាក់​ថា​ការ​ខំប្រឹង​ប្រែង​របស់​កីឡាករ​ កីឡា​ការិនី​នៅ​ពេល​នេះ​អាច​នឹង​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ។​

ទិដ្ឋភាពបិទបញ្ចប់ការ​ប្រកួត

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយ​សម្ព័ន្ធ​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ និង​ពាន​រង្វាន់​ឯកឧត្ដម​ ថោង​ ខុន​ លើក​ទី៦​ នៅ​ថ្ងៃ​ម្សិលមិញ​នេះ​ហើយ។​ ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី២២​ ដល់​ ២៧​ ខែ​តុលា​ ឆ្នាំ​២០២២​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ៦៤​នាក់៕​

ទិដ្ឋភាពបិទបញ្ចប់ការ​ប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី