- 2022-10-24 04:42:22
- កីឡាផ្សេងៗ
ប្រធានកីឡា E-Sports អាណត្តិទី៣ ប្ដេជ្ញាបន្តខំប្រឹងអភិវឌ្ឍន៍សហព័ន្ធឲ្យរីកចម្រើនបន្ថែម
- 2022-10-24 04:42:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានកីឡា E-Sports អាណត្តិទី៣ ប្ដេជ្ញាបន្តខំប្រឹងអភិវឌ្ឍន៍សហព័ន្ធឲ្យរីកចម្រើនបន្ថែម
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡា E-Sports កម្ពុជា ឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ បន្ទាប់ពីជាប់ជាប្រធានអាណត្តិទី៣ បានប្ដេជ្ញាចិត្តនឹងបន្តខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ឲ្យរឹតតែមានភាពរីកចម្រើនបន្ថែមទៀតលើវិស័យកីឡាមួយនេះ។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានធ្វើមហាសន្និបាតកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បញ្ចប់អាណត្តិទី២ និងលើកទិសដៅអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ នៅក្រសួងព័ត៌មាន។ ក្នុងនោះឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ត្រូវបានផ្ដល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រឲ្យបន្តធ្វើជាប្រធានសហព័ន្ធដើម្បីដឹកនាំ។
ជាមួយគ្នានោះដែរឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ រួមជាមួយគណៈកម្មការប្រតិបត្តិទាំងអស់បានប្ដេជ្ញាចិត្តថានឹងខំប្រឹងប្រែងដឹកនាំរៀបចំឲ្យសហព័ន្ធរីកចម្រើនឈានទៅមុខទាំងសមត្ថភាពកីឡាករ និងធនធានក្លឹបបន្ថែម។
ឯកឧត្ដមសំណូមពរដល់ក្លឹបទាំងអស់គោរពឲ្យបាននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្នុង EFC ចំណែកកីឡាករវិញត្រូវមានក្រមសីលធម៌ទាំងការរស់នៅក្នុងសង្គម និងក្រមសីលធម៌ក្នុងវិស័យកីឡា។
រំលឹកដែរថា សម្រាប់អាណត្តិថ្មី ទី៣ ឆ្នាំ២០២២-២០២៦ នេះគឺឯកឧត្ដម ជា ច័ន្ទបរិបូរណ៍ ជាប្រធានសហព័ន្ធ លោក ជី សិលា អនុប្រធានទី១ លោក លន់ សាមឌី អគ្គលេខាធិការ លោក ជាន ចាន់រ៉ា អគ្គលេខាធិការរង និងលោក វ៉ាន់ សំបូរ អគ្គហេរញ្ញិក៕