• 2022-10-18 06:59:43
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ថោង​ ខុន៖​ ការ​ចូលរួម​របស់​ពលរដ្ឋ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ រាប់​តាំង​ពី​ការ​សំអាត​សំរាម​

  • 2022-10-18 06:59:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC​ សូម​ប្រជាពលរដ្ឋ​ទាំង​អស់​ចូលរួម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ប្រវត្តិសាស្ត្រ​ ២០២៣​ ទាំង​អស់​គ្នា​ដោយ​រាប់​ចាប់​តាំង​ពី​ការ​សំអាត​សំរាម​ បរិស្ថាន​ អនាម័យ​ល្អ​ សណ្ដាប់ធ្នាប់​សន្តិសុខ​ជា​ដើម។​

ឯកឧត្ដម​ ថោង​ ខុន​

អនុប្រធាន​អចិន្ត្រៃយ៍​ CAMSOC​ ខាង​លើ​នេះ​បាន​លើក​ឡើង​ថា​ ដើម្បី​ត្រៀម​ខ្លួន​ចូលរួម​ឲ្យ​បាន​ល្អ​ និង​ជោគជ័យ​នៅ​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ​នេះ​សូម​ប្រជាពលរដ្ឋ​ទាំង​អស់សហការ​គ្នា។​ ការ​ចូលរួម​របស់​ពលរដ្ឋ​ពិសេស​នៅ​បណ្ដា​ខេត្ត​គោលដៅ​ប្រកួត​ប្រជែង​ សូម​សំអាត​អនាម័យ​ សំរាម​ឲ្យ​បាន​ល្អ​ស្អាត​ ការ​តុបតែង​លំអ​ សណ្ដាប់ធ្នាប់​ ចរាចរ​គឺ​សុទ្ធតែ​ត្រូវការ​ការ​ចូលរួម។​

ទិដ្ឋភាពប្រជុំថ្មីៗ​នេះ

ឯកឧត្ដម​បន្ថែម​ទៀត​ថា​ ការ​ផ្ដល់​នូវ​សេវា​ទេសចរណ៍​សូម​ប្រកប​ដោយ​ភាព​រោះរាយ​ រាក់ទាក់គឺធ្វើ​ឲ្យ​បាន​ល្អ​ ព្រោះ​ក្រៅ​តែ​ពី​ការ​ប្រកួត​ហើយ​នោះ​អត្តពលិក​ពី​បណ្ដា​ប្រទេស​ទាំង​នោះ​អាច​នឹង​ទៅ​កម្សាន្ត​នៅ​បណ្ដា​ខេត្ត​ ឬ​តំបន់​ពេញ​និយម​របស់​កម្ពុជា។​ សរុប​ជា​រួម​កីឡា​មិន​ត្រឹមតែ​ជា​ការ​ប្រកួត​មួយ​នោះ​ទេ​ ពោល​កីឡា​ភ្ជាប់​ជា​មួយ​ទេសចរណ៍​ផង​ដែរ​ ព្រោះ​មិនមែន​មក​តែ​កីឡាករ​នោះ​ឡើយ​ អាច​នឹង​មាន​ក្រុម​គ្រួសារ​មិត្ត​មក​ជា​មួយ​ផង។​

រូបភាពលើផេក រដ្ឋបាលខេត្តព្រះសីហនុ

រំលឹក​ដែរ​ថា​ សល់​ប្រហែល​ ២០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​ អំឡុង​ខែ​ឧសភា​ ឆ្នាំ​២០២៣។​ ការ​រៀបចំ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​គឺ​ជា​លើក​ទី១​ និង​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ហើយ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី