• 2022-10-11 08:54:17
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​សូហ្វតិន្នីស​ថ្មី​ នឹង​បន្ត​ជំរុញ​លើ​ការ​ហ្វឹកហាត់​ឲ្យ​រឹតតែ​ល្អ​ដើម្បី​ប្រជែង​មេដាយ​ស៊ីហ្គេម​

  • 2022-10-11 08:54:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​ថ្មី​ ឯកឧត្ដម​ ប្រាក់​ ផល្លា​ ដែល​ទើប​នឹង​ជាប់​នេះ​នឹង​បន្ត​ជំរុញ​លើ​ការ​ហ្វឹកហាត់​ឲ្យ​កាន់​តែ​ល្អ​ និង​ច្រើន​ថែម​ទៀត​ដើម្បី​មាន​សមត្ថភាព​ពេញលេញ​លើ​ការ​ប្រជែង​មេដាយ​ស៊ីហ្គេម​ ២០២៣។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ ប្រាក់​ ផល្លា​ បាន​លើក​ឡើង​ក្នុង​មហាសន្និបាត​វិសាមញ្ញ​បូក​សរុប​ការងារ​ឆមាស​ទី១​ និង​លើក​ទិសដៅ​បន្ត​ទៀត​ថា​ សម្រាប់​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ មាន​សមត្ថភាព​ប្រកួត​ពេញលេញ​នៅ​ឆ្នាំ​២០២៣​ ​សហព័ន្ធ​នឹង​បន្ត​រួម​គ្នា​ជំរុញ​លើ​ការ​ហ្វឹកហាត់​នេះ​ឲ្យ​កាន់​តែ​ខ្លាំង។​ ក្នុង​នោះ​មាន​ទាំង​ការ​ហ្វឹកហាត់​នៅ​កម្ពុជា​ និង​ការ​ស្វែង​រក​ប្រទេស​ដែល​ជា​ដៃគូ​ដើម្បី​បាន​ចេញ​ឯក្រៅ​ប្រទេស​បន្ថែមទៀត។​

លើស​ពី​នេះ​ទៀត​មន្ត្រី​សហព័ន្ធ​ លោក​គ្រូៗ​ ត្រូវ​ព្យាយាម​អប់រំ​ផ្នែក​ចិត្តសាស្ត្រ​ដល់​កីឡាករ​ កីឡា​ការិនី​ឲ្យ​មាន​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ ដោយ​ផ្ដោត​លើ​តែ​ការ​ហាត់​តែ​ប៉ុណ្ណោះ​ដើម្បី​បាន​សមត្ថភាព​ឈាន​ឡើង​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត។​ មួយ​វិញ​ទៀត​រាល់​បញ្ហា​កើត​មាន​ផ្សេងៗ​ត្រូវ​ចេះ​បើក​បង្ហាញ​រួម​គ្នា​ដោះស្រាយ​ជៀសវាង​លាក់​ទុក​ជា​ដើម។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​ក្រោយ​ឯកឧត្ដម​ ជា​ ប៊ុនហេង​ ប្រធាន​ចាស់​សុំ​លាលែង​ឥលូវ​នេះ​ឯកឧត្ដម​ ប្រាក់​ ផល្លា​ ត្រូវ​បាន​គាំទ្រ​ជា​អ្នក​ដឹកនាំ​បន្ត។​ មហាសន្និបាត​វិសាមញ្ញ​ និង​បូកសរុប​ការងារ​ឆមាស​ទី១​ និង​លើក​ទិសដៅ​ឆមាស​ទី២​ អាណត្តិ​ទី៣​ ឆ្នាំ​២០២២-២០២៦​ នេះ​ធ្វើ​ឡើង​នៅ​ NOCC​ កាល​ពី​ថ្ងៃ​ទី៨​ ខែ​តុលា ២០២២៕​

ក្រុមសូហ្វតិន្នីសកន្លងទៅ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់