• 2022-10-03 04:25:56
  • កីឡា​ផ្សេង​ៗ

ជើងឯក​ថ្នាក់​ជាតិ៖​ តេក្វាន់ដូ​ ITF​ របស់​ក្រសួង​មហាផ្ទៃ​ជាប់​លេខ១​ ឈ្នះ​មេដាយ​មាស​ ៨គ្រឿង​

  • 2022-10-03 04:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​តេក្វាន់ដូ​ ITF​ បាន​បញ្ចប់​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី៣០​ កញ្ញា​ ឆ្នាំ​២០២២​ ខណៈ​ក្រុម​ជាប់​លេខ១​ គឺ​ក្រុមមហាផ្ទៃ​ឈ្នះ​មេដាយ​មាស​៨គ្រឿង​ លេខ២​ ក្រុមក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។​

រូបភាពអង្គភាពកីឡាមហាផ្ទៃ

ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ ITF​ ឯកឧត្ដម​ កែវ​ រ៉េមី​ បាន​លើក​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ យុវជន​ថ្នាល​ទាំង​អស់​បន្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​ ប្រឹងប្រែង​ប្រកួត​ឲ្យ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​អស្ចារ្យ​របស់​ខ្លួន​ទាំង​ក្នុង​ប្រទេស​ និង​ឆាក​អន្តរជាតិ។​

ឯកឧត្ដម​ កែវ​ រ៉េមី

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​ធ្វើ​ឡើង​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ និង​មាន​រយៈពេល​៣ថ្ងៃ ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ៣០​ កញ្ញា។​ ចំណាត់​ថ្នាក់​លេខ១​ បាន​លើ​ក្រុម​ក្រសួង​មហាផ្ទៃ​ ឈ្នះ​មាស៨ ប្រាក់​៤ សំរឹទ្ធ​៨​ សរុប​១៦​គ្រឿង។​ លេខ២​ ក្រសួង​ហិរញ្ញវត្ថុ​ មាស២​ ប្រាក់៤​ សំរឹទ្ធ៨​ សរុប​១៤​គ្រឿង។​ លេខ៣​ ក្លឹប​យុវជន​ ឈ្នះ​មាស២​ ប្រាក់៣​ សរុប​៥គ្រឿង។ ក្លឹប​ចូលរួម​ប្រកួត​ប្រជែង​មេដាយ​សរុប​១៧​មក​ពី​បណ្ដា​ខេត្ត​រាជធានី​ផ្សេងៗ៕​

រូបភាពអង្គភាពកីឡាមហាផ្ទៃ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់