
- 2022-10-02 00:45:00
- កីឡាផ្សេងៗ
BeyondTheGames៖ យុទ្ធនាការបំផុសមហាជនឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម ២០២៣
- 2022-10-02 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
BeyondTheGames៖ យុទ្ធនាការបំផុសមហាជនឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) កាលពីថ្ងៃទី៣០ ខែកញ្ញា ២០២២ នេះបានប្រកាសបើកយុទ្ធនាការ BeyondTheGames ជាការបំផុសដល់មហាជនឲ្យមានមនោសញ្ចេតនា និងមោទកភាពឆ្ពោះទៅស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងនាមជាដៃគូរបស់ CAMSOC គឺបានបង្កើតយុទ្ធនាការ BeyondTheGames នេះឡើងក្នុងការរួមចំណែកលើការផ្សព្វផ្សាយនូវព្រឹត្តិការណ៍ពិេសសរបស់ប្រទេសកម្ពុជាក្នុងការទទួលជាម្ចាស់ផ្ទះលើកទី១ នៃស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
BeyondTheGames គឺជាយុទ្ធនាការផ្សព្វផ្សាយដល់មហាជនគ្រប់ស្រទាប់វណ្ណៈឲ្យបានដឹងមានមនោសញ្ចេតនា មានមោទកភាព ជាពិសេសការចូលរួមបានផុលផុសទាំងអស់គ្នាឆ្ពោះទៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខាងលើនេះ។
រំលឹកដែរថា ពិធីបើកយុទ្ធនាការ BeyondTheGames ធ្វើឡើងនៅអគារ KAMPU កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ២០២២។ ក្នុងពិធីនោះគឺមានការចូលរួមពីឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្ដម ស សុខា ឯកឧត្ដម សុខ សប្បាយណា អត្តពលិកឆ្នើម និងជាម្ចាស់មេដាយកម្រិតអន្តរជាតិច្រើនរូប ព្រឹទ្ធាចារ្យកីឡា-សិល្បៈ និងសិល្បករ សិល្បៈការិនីជាច្រើនផងដែរ៕