- 2022-09-27 08:35:05
- កីឡាផ្សេងៗ
ពន្លកគុនខ្មែរថ្ងៃទី១ ខែតុលា កីឡាករខ្មែរ៥រូប ប៉ះ ថៃ៥រូបតែម្ដង
- 2022-09-27 08:35:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពន្លកគុនខ្មែរថ្ងៃទី១ ខែតុលា កីឡាករខ្មែរ៥រូប ប៉ះ ថៃ៥រូបតែម្ដង
ចន្លោះមិនឃើញ
សម្រាប់អ្នកនិយមទស្សនាការប្រកួតពន្លកគុនខ្មែរនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ គឺច្បាស់ជាជក់ចិត្តហើយកីឡាករវ័យក្មេងកម្ពុជា ៥រូបត្រូវប៉ះភ្ញៀវមកពីថៃ ៥ទាំងអស់ដើម្បីពង្រឹងសមត្ថភាពសន្សំបទពិសោធតទៅមុខ។
ចំពោះសមាសភាពកីឡាករខ្មែរទាំង៥រូបនេះរួមមាន ៖
គូទី១ ឃីម ឌីម៉ី ប៉ះ ឈោគឌី (ទម្ងន់ ៤២Kg)
គូទី២ អេលីត សំណាង ប៉ះ ទុនផេត (ទម្ងន់ ៤៨Kg)
គូទី៣ អេលីត ប៊ុនតុង ប៉ះ ប៉្លាយហ្វា (ទម្ងន់ ៤៨Kg)
គូទី៤ គោរមៈ ច័ន្ទរាជ្យ ប៉ះ ផេតណាំនឹង (ទម្ងន់ ៤៨Kg)
គូទី៥ អេលីត រស្មី ប៉ះ ផេតបានដន (ទម្ងន់ ៥១Kg)
កុំភ្លេចការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នៅក្លឹបប្រដាល់នាយដ្ឋានអង្គរក្ស ជាប់វិទ្យាល័យឬស្សីកែវ។ មានផ្សាយផ្ទាល់តាមរយៈហ្វេសបុកផេក ពន្លកគុនខ្មែរ - Kun Khmer Academy និង Sorn Elit ស៊ន អេលីត ចាប់ពីម៉ោង ៧យប់តទៅ៕