- 2022-09-23 07:15:12
- កីឡាផ្សេងៗ
ឯកឧត្ដម ជុំ កុសល៖ ប្ដេជ្ញាដឹកនាំកីឡាស្នូកឃ័រឆ្ពោះទៅរកកិត្យានុភាពនៅស៊ីហ្គេម ២០២៣
- 2022-09-23 07:15:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ជុំ កុសល៖ ប្ដេជ្ញាដឹកនាំកីឡាស្នូកឃ័រឆ្ពោះទៅរកកិត្យានុភាពនៅស៊ីហ្គេម ២០២៣
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាស្នូកឃ័រ អាណត្តិទី២ ប្ដេជ្ញាចិត្តដឹកនាំកីឡាមួយនេះឆ្ពោះទៅរកកិត្យានុភាព ភាពវិជ្ជាមានជាបន្តបន្ទាប់ពិសេសនៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់។
ឯកឧត្ដម ជុំ កុសល ប្រធានសហព័ន្ធឲ្យដឹងថា សម្រាប់អាណត្តិទី២ ឆ្នាំ ២០២២-២០២៦ នឹងខំប្រឹងប្រែងដឹកនាំសហព័ន្ធឲ្យមានការរីកចម្រើនទាំងការជំរុញលើការហ្វឹកហាត់ និងការប្រកួតកម្រិតជាតិ អន្តរជាតិ។ មួយវិញទៀតឯកឧត្ដមនឹងព្យាយាមស្វែងរកការគាំទ្របន្ថែមលើផ្នែកហិរញ្ញវត្ថុដើម្បីជួយសម្រួលដល់ការប្រើប្រាស់ផ្សេងៗ។
ប្រធានសហព័ន្ធខាងលើបន្ថែមទៀតថា សល់តែរយៈពេលប៉ុន្មានខែទៀតទេដល់ស៊ីហ្គេម លើកទី៣២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ដូច្នេះទាំងឯកឧត្ដមខ្លួនឯងផ្ទាល់ និងកីឡាករ កីឡាការិនីទាំងអស់ត្រូវជួយក៏ដូចជាខំប្រឹងទាំងអស់គ្នាដើម្បីដណ្ដើមមេដាយនាំកិត្យានុភាពជូនកម្ពុជាក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
រលឹកដែរថា ម្សិលមិញនេះសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី១ និងលើកទិសដៅអាណត្តិទី២ ឆ្នាំ២០២២ ដល់ ២០២៦ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្ដម ជុំ កុសល បន្តជាប្រធាន លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ លោកស្រី អេង អ៊ីភា អគ្គហេរញ្ញិក៕