• 2022-09-12 08:48:24
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ ស៊ីហ្គេម​ ២០២៣​ ក្រុមហ៊ុន​ Pathmazing INC ​ទទួល​សិទ្ធ​ក្នុង​ការ​ជួយ​រក​ចំណូល​

  • 2022-09-12 08:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណាង​ CAMSOC​ កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ព្រឹកមិញ​នេះ​បាន​ពិនិត្យ​លើ​បទ​បង្ហាញ​របស់​គណៈកម្មការ​ទីផ្សារ​ និង​ចលនូប្បត្ថម្ភ​ពិសេស​ពី​ក្រុមហ៊ុន​ Pathmazing INC​ ដែល​បាន​ទទួល​សិទ្ធ​លើ​ការ​រកចំណូល​សម្រាប់​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ។​

ឯកឧត្ដម​ ថោង​ ខុន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថ្លែង​សង្ខេប​ក្រោយ​កិច្ចប្រជុំ​ CAMSOC​ ព្រឹកមិញ​នេះ​ថា​ ដើម្បី​ឲ្យ​មាន​ការ​ផុលផុស​ និង​កៀរគរ​រក​ចំណូល​ ផ្សព្វផ្សាយ​បញ្ជ្រាប​​ចំណេះដឹង​អំពី​ស៊ីហ្គេម​ដល់​ស្រទាប់​មហាជន​ទាំង​ជាតិ​ អន្តរជាតិ​ទាល់តែ​មាន​ការ​សហការ​ពី​គ្រប់​ផ្នែក​ទាំង​អស់​ហើយ​ពិសេស​ផ្នែក​ទីផ្សារ​ (Marketing)​ ក៏​ជា​រឿង​សំខាន់​ផង​ដែរ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ចំពោះ​ខាង​ផ្នែក​ទីផ្សារ​ (Marketing)​ ដើម្បី​រក​ចំណូល​ខាង​ថវិការ​ និង​សម្ភារ​នោះ​គឺ​ខាង​ CAMSOC​ បាន​ផ្ដល់​សិទ្ធ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ Pathmazing INC។​ ព្រឹកមិញ​នេះ​ដែរ​ឯកឧត្ដម​ ថោង​ ខុន​ បាន​ប្រគល់​ និង​ញែក​ការងារ​នេះ​ច្បាស់លាស់​ជូន​ក្រុមហ៊ុន​ខាង​លើ។​ ជា​មួយ​នេះ​ដែរ​ខាង​ Pathmazing INC​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ផ្សេងៗ​អំពី​ដំណើរ​ការងារ​ដល់​អង្គប្រជុំ។​

ទិដ្ឋភាពប្រជុំព្រឹកមិញ

រំលឹក​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ CAMSOC​ គឺ​តែងតែ​ធ្វើ​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​ជំនាញ​ផ្សេងៗ​រៀងរាល់​សប្ដាហ៍​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ និង​ដោះស្រាយ​ពី​បង្ហាញ​ប្រឈម​នានា។​ ឆ្នាំ​២០២៣​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី