- 2022-09-07 08:53:09
- កីឡាផ្សេងៗ
ក្រៅតែទីលានបាល់ទាត់កីឡដ្ឋានខេត្តកំពង់ស្ពឺ មានអ្វីខ្លះទៀត...
- 2022-09-07 08:53:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅតែទីលានបាល់ទាត់កីឡដ្ឋានខេត្តកំពង់ស្ពឺ មានអ្វីខ្លះទៀត...
ចន្លោះមិនឃើញ
កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលជាទីលានបាល់ទាត់គោលសម្រាប់ក្រុម ណាហ្គាវើលដ៏ ម្សិលមិញនេះបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយបន្ទាប់ពីធ្វើការសាងសង់តាំងពីដើមឆ្នាំ២០២១ មកនេះ។ ទីលានបាល់ទាត់មួយនេះនឹងបម្រើដល់ការប្រកួតរបស់ក្រុមបាល់ទាត់អាជីព ណាហ្គាវើលដ៏ និងបណ្ដុះបណ្ដាលថ្នាក់យុវជនក្នុងខេត្តកំពង់ស្ពឺផង។
ជាមួយគ្នានេះដែរកីឡដ្ឋានខាងលើនេះមិនត្រឹមតែមានទីលានបាល់ទាត់នោះទេ ពោលក្នុងនោះមានទីលានកីឡាផ្សេងទៀតដូចជា ទី១ ទីលានរត់ប្រណាំង ដែលបានអ៊ុតកៅស៊ូមួយជុំទីលានបាល់ទាត់ ប្រវែង ៤០០ម៉ែត្រ និងមានទទឹង ៩,៤៧ម៉ែត្រ។ ទី២ សួនកុមារ និងទីលានហាត់ប្រាណសាធារណៈ ដែលមានទំហំ ២.០០០ម៉ែត្រការ៉េ បំពាក់ឧបករណ៍ក្មេងលេង និងឧបករណ៍ហាត់ប្រាណ ១០គ្រឿងផងដែរ។
បញ្ជាក់ដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ចាប់កសាងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដែលប្រើថវិកាប្រហែលជាង ៣លានដុល្លារ។ កីឡដ្ឋាននេះគឺស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕