• 2022-08-30 03:44:51
  • កីឡា​ផ្សេង​ៗ

កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ នឹង​ទៅ​ប្រជែង​មេដាយ​កម្មវិធី​ជើងឯក​អាស៊ី​នៅ​ Pattaya

  • 2022-08-30 03:44:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ នឹង​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ និង​ចៅក្រម​ សរុប​ ១៨​នាក់​ទៅ​ចូលរួម​ប្រជែង​មេដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី​ លើក​ទី៧​ ចាប់​ពី​ថ្ងៃ​ទី ៣១​ សីហា​ ដល់​ ៦​ កញ្ញា​ ២០២២​ នៅ​ប្រទេស​ថៃ។​

រូបភាព CAMSOC

លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ កីឡាករ​៥រូប​ កីឡា​ការិនី​៨រូប​ គ្រូ​បង្វឹក​១រូប​ ចៅក្រម​២រូប​ និង​គ្រូ​ជំនួយ​២​រូបសរុប​ទាំង​អស់​ ១៨​នាក់​នឹង​ទៅ​ប្រកួត​ប្រជែង​មេដាយ​ជូន​កម្ពុជា​នៅទីក្រុង​ Pattaya​ ប្រទេស​ថៃ។​

ការ​ប្រកួត​នេះ​ជា​លើក​ទី៧​ នៃ​ព្រឹត្តិការណ៍​ជ្រើសរើស​ជើងឯក​អាស៊ី​កីឡា​កាយសម្ព័ន្ធ​អាអេរ៉ូប៊ិក។​ ការ​ប្រកួត​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី៣១​ សីហា​ រហូត​ដល់​ ៦​ កញ្ញា​ ឆ្នាំ​២០២២៕​

លោក ណយ ផាន់ណា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី