- 2022-08-29 03:03:30
- កីឡាផ្សេងៗ
ក្រោយរកឃើញជើងឯក King Snooker Cup 2022 សហព័ន្ធប៊ីយ៉ា និងស្នូកឃ័រ ដាក់គោលដៅខ្ពស់នៅស៊ីហ្គេម
- 2022-08-29 03:03:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយរកឃើញជើងឯក King Snooker Cup 2022 សហព័ន្ធប៊ីយ៉ា និងស្នូកឃ័រ ដាក់គោលដៅខ្ពស់នៅស៊ីហ្គេម
ចន្លោះមិនឃើញ
ក្រោយរកឃើញជើងឯក King Snooker Cup 2022 កាលពីពេលថ្មីៗនេះ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រ កម្ពុជាបានដាក់គោលដៅខ្ពស់មែនទែន ក្នុងការសំឡឹងយកមេដាយសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។
ការប្រកួតពាន King Snooker Cup 2022 បានអូសបន្លាយអស់រយៈពេល៣សប្ដាហ៍ទម្រាំអាចរកឃើញជើងខ្លាំង ថាយ តិចហុក ជាជើងឯក ដែលការប្រកួតបានដំណើរការនៅក្លឹប King Snooker Club ជ្រោយចង្វា។ បន្ទាប់ពីចែករង្វាន់ដល់កីឡាករថ្នាក់ដឹកនាំលោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធបានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកពិតជារីករាយណាស់ ដែលកម្មវិធីបានបញ្ចប់ទៅដោយជោគជ័យ យ៉ាងណាលោកពិតជាបានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីឲ្យសហព័ន្ធមួយនេះលេចចេញជាផ្លែផ្កាយ៉ាងនេះបើទោះត្រូវចំណាយថវិកាផ្ទាល់ខ្លួន និងពេលវេលាដ៏មានតម្លៃយ៉ាងណាក៏ដោយ។
ក្នុងឱកាសនោះដែរអគ្គលេខាធិការដដែលបានក៏បានបន្ថែមថា សហព័ន្ធបានដាក់គោលដៅធ្វើយ៉ាងណាយកមេដាយឲ្យបានមាសចំនួន៣គ្រឿងពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខណៈកីឡាការិនី ស្រួង ភាវី ជាកីឡាករដែលសហព័ន្ធជឿយ៉ាងមុតមាំថា នឹងអាចស្វែងរកមេដាយបានសម្រាប់កម្ពុជាក្នុងការប្រកួតស៊ីហ្គេមដែលធ្វើឡើងនៅកម្ពុជា និងជាប្រវត្តិសាស្ត្រនេះផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្ដម ជុំ កុសល ប្រធានសហព័ន្ធកីឡាប៊ីយ៉ា និង ស្នូកឃ័រកម្ពុជាបានលើកឡើងដែរថា លោកនឹងប្រឹងប្រែងស្វែងរកការឧបត្ថម្ភឲ្យបានកាន់តែច្រើនក្រៅពីប្រាក់ឧបត្ថម្ភ របស់ក្រសួងអប់រំ យុវជន និងកីឡាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដើម្បីសម្រួច គោល ដៅទៅរកជោគជ័យតាមផែនការយុទ្ធសាស្ត្រជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ដំបន់ជាប្រត្តិសាស្ត្រ ជាលើកដំបូង របស់កម្ពុជានេះ៕