• 2022-08-10 08:37:01
  • កីឡា​ផ្សេង​ៗ

Fukunari Mizuki៖​ ស្រឡាញ់​បរិយាកាស​ទេសភាព​នៅ​សៀមរាប​ សន្យា​នឹង​ចូលរួម​ម៉ារ៉ាតុង​ក្រោយៗ​ទៀត

  • 2022-08-10 08:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ជនជាតិ​ជប៉ុន​ Fukunari Mizuki​ សន្យា​ថា​នឹង​ចូលរួម​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​នៅ​សៀមរាប​នេះ​នៅ​ពេល​ក្រោយៗ​ទៀត​ ព្រោះ​ស្រឡាញ់​ជាប់ចិត្ត​ទេសភាព​ក៏​ដូច​ជា​ការ​រៀបចំ​របស់​កម្ពុជា​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៧​ ខែ​សីហា​ ២០២២​ កន្លង​ទៅ​នេះ។​

អ្នក​នាង​ Fukunari Mizuki​

អ្នក​នាង​ Fukunari Mizuki​ បាន​ឲ្យ​ដឹង​ថា​ នៅ​កម្ពុជា​ជា​ប្រទេស​ទី១​ សម្រាប់​រូប​គេ​ហើយ​ដែល​បាន​ចូលរួម​រត់​ប្រណាំង។​ សម្រាប់​កម្មវិធី​ម៉ារ៉ាតុង​នៅ​កម្ពុជា​រូប​គេ​បាន​ចូលរួម​២ដង​ហើយ​ ទី១​ នៅ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ភ្នំពេញ​ និង​លើក​ទី២​ នៅ​កម្មវិធី​ចក្រខ្មែរ​ ក្នុង​ខេត្ត​សៀមរាប​នេះ។​

អ្នក​នាង​ Fukunari Mizuki​

ស្ត្រី​ជនជាតិ​ជប៉ុន​ខាង​លើ​បន្ថែម​ទៀត​ថា​ ចំណុច​ទាក់ទាញ​មានច្រើន​នៅ​សៀមរាប​នេះ​ ពោល​បរិយាកាស​ល្អ​ ទេសភាព​ស្អាត​ ការ​រៀបចំ​ក៏​បាន​ល្អ​ធ្វើ​ឲ្យ​រូប​គេ​ចង់​ចូលរួម​នៅ​ព្រឹត្តិការណ៍​ក្រោយៗ​ទៀត។​ Fukunari Mizuki​ សប្បាយ​ចិត្ត​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ២​ និង​ប្ដេជ្ញា​ខំ​ប្រឹងប្រែង​បន្ថែម​។​

អ្នក​នាង​ Fukunari Mizuki​

រំលឹក​ដែរ​ថា​ ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ លើក​ទី៧​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែសីហា ឆ្នាំ​២០២២ នៅ​ខេត្ត​សៀមរាប។ Fukunari Mizuki​ ជាប់​ចំណាត់​ថ្នាក់​លេខ២​ លើ​វិញ្ញាសា​ ៤២​គីឡូម៉ែត្រ​ ដោយ​ប្រើ​រយៈពេល​ 3:47:46៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់