• 2022-08-09 06:59:20
  • កីឡា​ផ្សេង​ៗ

យុវជន​ រិទ្ធី នាថ៖​ ទៅ​ពី​ភ្នំពេញ​ចូលរួម​ម៉ារ៉ាតុង​ ព្រោះ​ចង់​ឲ្យ​គ្រប់​គ្នា​ងាក​គិតគូរ​ពី​សុខភាព​

  • 2022-08-09 06:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​វ័យ​ក្មេង​ រិទ្ធី នាថ​ សុខចិត្ត​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​ចូលរួម​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​នៅ​សៀមរាប​ ក្នុង​គោល​បំណង​បំផុស​ឲ្យ​អ្នកផ្សេងៗ​ដែល​មិន​គិត​គូ​លើ​បញ្ហា​សុខភាព​ឲ្យ​ងាក​ចាប់​អារម្មណ៍​ និង​យក​ចិត្ត​ទុកដាក់​ថែ​តាម​រយៈ​ការ​លេង​កីឡា។​

យុវជន រិទ្ធី​ នាថ​

រិទ្ធី​ នាថ​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​ពេញ​ចិត្ត​ចំពោះ​ការ​ចំណាយ​ពេល​ក្នុង​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នៅ​សៀមរាប​នេះ។​ ការ​មក​ចូលរួម​នេះ​ធ្វើ​ឲ្យ​រូប​បាន​ហ្វឹកហាត់​ពង្រឹង​សុខភាព បាន​ជួបជុំ​ជា​មួយ​មិត្តភ័ក្ដិ​ និង​មួយ​ទៀត​បំផុស​គំនិត​ដល់​មហាជន​មួយ​ចំនួន​ដែល​មិនបាន​គិតគូរ​ដល់​រឿង​សុខភាព​ឲ្យ​ចាប់​ហាត់​ប្រាណ​ មើល​ថែរក្សា​សុខភាព​ផង​ដែរ។​

ទិដ្ឋភាពរត់កាលថ្ងៃអាទិត្យ

យុវជន​វ័យ​ ២១​ ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ការ​ចូលរួម​នេះ​មិន​ត្រឹមតែ​ទទួល​បាន​សុខភាព​ល្អ​ ទទួល​បាន​បរិយាកាស​ថ្មី ថែម​ទាំង​ជា​ការ​ចូលរួម​ជួយ​សង្គម​ផង​ដែរ​តាម​រយៈ​ថវិកា​ដែល​ចុះឈ្មោះ។​ ថវិកា​ដែល​ប្រមូល​បាន​ពី​ព្រឹត្តិការណ៍​នេះ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដូច្នេះ​មាន​កម្មវិធី​ក្រោយៗ​រូប​គេ​នឹង​ចូលរួម​បន្តបន្ទាប់​ទៀត។​

ទិដ្ឋភាពរត់កាលថ្ងៃអាទិត្យ

រំលឹក​ដែរ​ថា​ ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ លើក​ទី៧​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ ទី៧ ខែសីហា ឆ្នាំ​២០២២ នៅ​ខេត្ត​សៀមរាប។ អ្នក​ចូលរួម​ប្រហែលជាង ២០០០នាក់៕​

ទិដ្ឋភាពរត់កាលថ្ងៃអាទិត្យ

វីដេអូសម្ភាស៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់