• 2022-08-04 03:24:02
  • កីឡា​ផ្សេង​ៗ

កម្មវិធី​ម៉ារ៉ាតុង​នៅ​កម្ពុជា​ មាន​លក្ខណៈ​ល្អ​ពិសេស​ជាង​បណ្ដា​ប្រទេស​មហាអំណាច​ ជប៉ុន​ ចិន​ អង់គ្លេស​

  • 2022-08-04 03:24:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សែម​ ផល្លារ​ តំណាង​ Cambodia Events Organizer​ បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​កម្មវិធី​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ថា​ ល្អ​ ពិសេស​ជាង​បណ្ដា​ប្រទេស​ដូច​ជា​ ជប៉ុន​ ចិន​ អង់គ្លេស​ ត្រង់​ផ្លូវ​រត់​មាន​កាត់​ទីក្រុង​ កាត់​ប្រាសាទ​ និង​វាលស្រែ។​

លោក សែម ផល្លារ

តំណាង​ Cambodia Events Organizer​ បាន​ឲ្យ​ដឹង​ថា​ ម៉ារ៉ាតុង​ល្បីៗ​លើ​ពិភពលោក​ដូចជា​ Tokyo Marathon​ London Marathon Beijing Marathon​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ភាគ​ច្រើន​រត់​តាម​ទីក្រុង​ ឬ​មាន​ឆ្លងកាត់​ប្រាសាទ​ត្រឹម​ ១-២​ ប៉ុណ្ណោះ។​ ដែល​ចំណុច​ទាំង​នេះ​គឺ​វា​មិន​សូវ​មាន​អ្វី​ប្លែក​ដល់​អ្នក​ចូលរួម។

ទិដ្ឋភាពរត់កន្លងទៅនៅសៀមរាប

លោក​ សែម​ ផល្លារ​ បន្ថែម​ទៀត​ថា​ បើ​នៅ​កម្ពុជា​គឺ​មាន​លក្ខណៈ​ពិសេសៗ​ច្រើន​ជាង​បណ្ដា​ប្រទេស​ខាង​លើ​ ទី១​ រត់​កាត់​តំបន់​ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក​ រត់​កាត់​ប្រាសាទ​ច្រើន​ផ្សេងៗ​គ្នា​ រត់​កាត់​វាលស្រែ​ និង​រត់​កាត់​ទីក្រុង។​ ទេសភាព​បែប​ធម្មជាតិ​ ទិដ្ឋភាព​ខៀវស្រងាត់​ មាន​ស្រែចម្ការ​ នេះ​ជា​អ្វី​ដែល​អ្នក​រត់​ចង់បាន​ និង​ចង់​បាន​អារម្មណ៍​ថ្មី។​

ទិដ្ឋភាពរត់កន្លងទៅនៅសៀមរាប

រំលឹក​ដែរ​ថា​ ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​ចក្រភព​ខ្មែរ​ លើក​ទី៧​ ខែ​សីហា​ ២០២២​  នេះ​នៅ​សល់​តែ​៣ថ្ងៃ​ទៀត​ទេ​នៅ​ក្នុង​ខេត្ត​សៀមរាប​ មុខ​ប្រាសាទ​អង្គរវត្ត។​ ចំណែក​វិញ្ញាសា​គឺ​មាន​៣​ ៤២គីឡូម៉េត្រ ២១គីឡូម៉ែត្រ​ ១០​គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ៕​

ទិដ្ឋភាពរត់កន្លងទៅនៅសៀមរាប

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី