- 2022-08-03 02:38:58
- កីឡាផ្សេងៗ
គិតត្រឹមព្រឹកនេះកម្ពុជាក្ដាប់មេដាយសរុបបានចំនួន ១៣ គ្រឿងពីអាស៊ានប៉ារ៉ាហ្គេម
- 2022-08-03 02:38:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គិតត្រឹមព្រឹកនេះកម្ពុជាក្ដាប់មេដាយសរុបបានចំនួន ១៣ គ្រឿងពីអាស៊ានប៉ារ៉ាហ្គេម
ចន្លោះមិនឃើញ
គិតត្រឹមព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២២ នេះក្រុមកីឡាករ-កីឡាការិនីកម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ១៣ គ្រឿងហើយ ដោយក្នុងនោះមេដាយមាសចំនួន៣គ្រឿង ប្រាក់ ៦ និងសំរឹទ្ធ៤ គ្រឿងពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី ។
មេដាយមាសមាន៖
១-ក្រុមកីឡាការិនីបាល់បោះជិះរទេះ វិញ្ញាសា ៣នាក់ទល់៣នាក់
២-កីឡាការិនីអត្តពលកម្ម វ៉ិត ចន្ថា វិញ្ញាសាលោតចម្ងាយ
៣-កីឡាការិនីប៊ូស្យា សន សាល
មេដាយប្រាក់មាន៖
១-កីឡាករហែលទឹក ខូយ កុយ វិញ្ញាសាហែលកង្ហែប ១០០ម៉ែត្រ
២-កីឡាករប្រណាំងរទេះ ហៀ ហុក ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ
៣- កីឡាករប្រណាំងរទេះ វ៉ាន់ វុន ២គ្រឿង វិញ្ញាសា១០០ម៉ត្រ និង២០០ម៉ែត្រ
៤- កីឡាការិនី វ៉ិត ចន្ថា ១គ្រឿង វិញ្ញាសារត់២០០ម៉ែត្រ
សរុប៦គ្រឿងមេដាយប្រាក់
សម្រាប់មេដាយសំរឹទ្ធ៖
១- កីឡាករហែលទឹក យ៉ាវ វណ្ណ: ១គ្រឿង វិញ្ញាសា១០០ម៉ែត្រ
២-កីឡាករប្រណាំងរទេះ ឈន់ ពន់ ១គ្រឿង វិញ្ញាសា២០០ម៉ែត្រ
៣-កីឡាករ ឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុច ១គ្រឿង វិញ្ញាសា វាយគូក្រុម
៤-កីឡាករអុក ជា ស៊ី ដេត និងប៉ែតរ័ត្នទីណា ១គ្រឿង វិញ្ញាសាក្រុម ៕