• 2022-07-28 08:23:47
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​រាំ៖​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ជា​ការ​រៀបចំ​សម្រាប់​អ្នក​បន្តវេន​នៅ​ថ្ងៃ​មុខ​

  • 2022-07-28 08:23:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​កម្រិត​មូលដ្ឋាន​កាល​ពី​ម្សិលមិញ​នេះ​នៅ​ NOCC​ ខណៈ​វគ្គ​នេះ​គឺ​មាន​សារសំខាន់​ក្នុង​ការ​បន្តវេន​នៅ​ថ្ងៃ​មុខ។​

រូបភាព CAMSOC

ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ បាន​ឲ្យ​ដឹង​ក្រោយ​បិទ​វគ្គ​បណ្ដុះបណ្ដាល​ម្សិលមិញ​នេះ​ថា​ វគ្គ​ចៅក្រម​នេះ​មាន​សារសំខាន់​ណាស់​ ព្រោះ​ជា​ការ​ដុសខាត់​សមត្ថភាព​បន្ថែម​ចំណេះដឹង​បង្កើន​ធនធាន។​

សិក្ខាកាម​ដែល​ឆ្លងកាត់​វគ្គ​នេះ​នៅ​ថ្ងៃ​មុខ​នឹង​ក្លាយ​ជា​ចៅក្រម​ ដែល​នេះ​ជា​ការត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ស្នង​ ឬ​បន្ត​វេន​គ្រូ​ ចៅក្រម​ចាស់ៗ​ផង​ដែរ។​ ធម្មតា​ប្រសិន​បើ​មាន​តែ​អ្នក​កីឡា​ ប៉ុន្តែ​គ្មាន​អ្នក​ធ្វើ​ចៅក្រម​ខ្លួន​ឯងក៏​ពិបាក​ផង​ដែរ។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​កម្រិត​មូលដ្ឋាន​ រយៈពេល​ ៥ថ្ងៃ​នៅ​ NOCC ​ចាប់​ពី​ថ្ងៃ​ទី២៣​ ដល់​ ២៧​ ខែ​កក្ដា​ ២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី