• 2022-07-07 07:56:48
  • កីឡា​ផ្សេង​ៗ

លោក​ ប៊ុយ​ សុភ័ណ្ឌ៖​ កំណើន​សិស្ស​ៗ​យល់​ដឹង​ច្រើន​ពី​ស៊ីហ្គម​ ២០២៣​ ដែល​គ្រោង​ធ្វើ​នៅ​កម្ពុជា​

  • 2022-07-07 07:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ប៊ុយ​ សុភ័ណ្ធ​ ទីប្រឹក្សា​របស់​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ការ​ពង្រីកផ្សព្វផ្សាយ​ដោយ​ផ្ទាល់​អំពី​ចលនា​អូឡាំពិក​ព្រឹកមិញ​នេះ​គឺ​ធ្វើ​ឡើង​នៅ​វិទ្យាល័យ​ ទួលស្វាយព្រៃ​ ខណៈ​សិស្សៗ​មាន​ការ​យល់​ដឹង​ច្រើន​ពី​ស៊ីហ្គេម។​

ទិដ្ឋភាពព្រឹកមិញ

ទីប្រឹក្សា​របស់​ NOCC​ បាន​ឲ្យ​ដឹង​ថា​ ការ​ពង្រីក​ផ្សព្វផ្សាយ​ និង​បញ្ជ្រាប​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ឆ្នាំ​ ២០២៣​ នេះ​គឺ​ព្រឹកមិញ​នេះ​បាន​មក​ដល់​វិទ្យាល័យ​ ទួលស្វាយព្រៃ​ ដែល​មាន​សិស្ស​ចូលរួម​ប្រហែល​ ៥០​នាក់។​ លោក​មើល​ឃើញ​ថា​សិស្ស​ៗ​នៅ​វិទ្យាល័យ​ខាង​លើ​នេះ​គឺ​មាន​ការ​យល់ដឹង​ច្រើន​អំពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា។​

ទិដ្ឋភាពព្រឹកមិញ

មិន​ត្រឹម​តែ​ប៉ុណ្ណេះ​ពួកគេ​រីករាយ​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​បន្ត​ដល់​មហាជន​ និង​ត្រៀម​ខ្លួន​ស្ម័គ្រ​ជួយ​សម្រួល​កិច្ចការ​នានា​ដែល​​ក្រសួង​អប់រំ​ និង​គណៈកម្មការ​ជាតិ​អូឡាំពិក​ (NOCC)​ ត្រូវ​ការ​ផង​ដែរ។​

រំលឹក​ដែរ​ថា​ កម្មវិធី​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​អូឡាំពិក​ និង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ព្រឹកមិញ​នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​មួយ​ព្រឹក​នៅ​វិទ្យាល័យ​ ទួលស្វាយព្រៃ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់