• 2022-07-06 08:13:36
  • កីឡា​ផ្សេង​ៗ

​យុវតី​ស្រស់​សោភា​​​​រូប​នេះ​ ​​មាន​​សមត្ថភាព​ដក់​សី​ជាង​១០០០​ដង​មិន​ឲ្យ​ធ្លាក់​ដល់​ដី

  • 2022-07-06 08:13:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យុវតី​ស្រស់​សោភា ​​ផូ បញ្ញា ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​កីឡា​សីប៉ាក់តាក្រ​​កាល​ពី​ឆ្នាំ​២០១៧ ដោ​យ​ហ្វឹកហាត់​ពី​មិន​ចេះ​សោះ​រហូត​បាន​ក្លាយ​ជា​កីឡាការិនី​ជម្រើស​ជាតិ និង​បាន​ចេញ​ទៅ​លេង​នៅ​ក្រៅ​​ប្រទេស​ជា​ច្រើន​លើក​ក្នុង​នោះ​ក៏​បាន​ចេញ​ទៅ​លេង​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​​​នៅ​វៀតណាម​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។

​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​កីឡា​ការិនី​វ័យ​១៩​ឆ្នាំ​ខាង​លើ ​កញ្ញា​​ដ៏​ស្រស់​សោភា​រូប​នេះ​​អាច​មាន​សមត្ថភាព​ដក់​សី​រហូត​ដល់​ជាង​២០​នាទី​មិន​ឲ្យ​ជ្រុះ​ដល់​ដី ​បើ​គិត​ជា​ចំនួន​វិញ​គឺ​បាន​ខ្ទង់​ជាង​១០០០​ដង​ ដែល​នេះ​ជា​ចំនួន​មួយ​ពិបាក​និង​ធ្វើ​បាន​។ តែ​យ៉ាង​ណា​​កីឡា​ការិនី​ខាង​លើ​​ក៏​បាន​បង្ហើប​ថា ​ទម្រាំ​អាច​ហាត់​ដល់​ចំណុច​នេះ​គឺ​ត្រូវ​ឆ្លង​កាត់​ការ​លំបាក​ជា​ច្រើន​លើក​ច្រើន​សារ ​ហ្វឹកហាត់​ចូល​១​ឆ្នាំ​កន្លះ​ និង​ប្រឹងប្រែង​តស៊ូ​យ៉ាង​ខ្លាំង​។

​តោះ​ដើម្បី​ចង់​ដឹង​ថា ​​យុវតី បញ្ញា​ ​​ដក់​ល្អ​កម្រិត​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់