
- 2022-07-05 01:00:00
- កីឡាផ្សេងៗ
សហព័ន្ធវាយសី៖ ប្រកួតជើងឯកថ្នាក់ជាតិនេះជាឱកាសសម្រាប់គណៈកម្មការ និងកីឡាករត្រៀមខ្លួនបណ្ដើរៗមុនស៊ីហ្គេម
- 2022-07-05 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធវាយសី៖ ប្រកួតជើងឯកថ្នាក់ជាតិនេះជាឱកាសសម្រាប់គណៈកម្មការ និងកីឡាករត្រៀមខ្លួនបណ្ដើរៗមុនស៊ីហ្គេម
ចន្លោះមិនឃើញ
ប្រធានសហព័ន្ធកីឡាវាយសី ថាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិដែលបញ្ចប់ទៅនេះគឺជាឱកាសល្អសម្រាប់គណៈកម្មការរៀបចំការប្រកួត និងកីឡាករបានហាត់សមត្រៀមខ្លួនជាបណ្ដើរៗឆ្ពោះទៅស៊ីហ្គេម ២០២៣។
ឯកឧត្ដម លី កុសល ប្រធានសហព័ន្ធខាងលើនេះបានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ នេះគឺត្រូវពន្យារពេលរហូតមកដល់ពេលនេះទើបបានរៀបចំដោយសារតែបញ្ហាជំងឺកូវីដ ដូចបានឃើញស្រាប់។
យ៉ាងណាការរៀបចំក៏បានធ្វើរួចរាល់ផងដែរកាលពីព្រឹកម្សិលមិញនៅក្នុងទីលាននៃពហុកីឡដ្ឋានជាតិ។ ចំពោះកម្មវិធីនេះដែរគឺពិតណាស់មានសារសំខាន់តែម្ដង ពោលទាំងមន្ត្រីគណៈកម្មការដើម្បីបានបទពិសោធក្នុងកិច្ចការងារនេះឲ្យស្ទាត់ជំនាញ។ កីឡាករ កីឡាការិនីក៏ដូចគ្នាផងដែរ ពោលបានចូលរួមគឺបានសាកល្បងសមត្ថភាព វាស់ស្ទង់ភាពខ្លាំង ចំណុចខ្វះខាត និងសន្សំបទពិសោធដើម្បីជាការត្រៀមនៅស៊ីហ្គេម ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ។
រំលឹកដែរថា ការប្រកួតជើងឯកថ្នាក់ជាតិរបស់សហព័ន្ធកីឡាវាយសី នេះធ្វើឡើងរយៈពេល៣ គឺចាប់ពីថ្ងៃទី២ ខែកក្កដា មកម្ល៉េះ។ ក្លឹបចូលរួមសរុប ១៦ និងត្រូវជា ១៦៤នាក់៕