• 2022-07-01 10:10:51
  • កីឡា​ផ្សេង​ៗ

តំណាង​ក្រសួង​អប់រំ៖​ អ្នក​ឈ្នះ​មេដាយ​សូម​បន្ត​ប្រឹង​ប្រឹងប្រែង​ហ្វឹកហាត់​ទៀត​

  • 2022-07-01 10:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ព្រំ​ ប៊ុនយី​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​បាន​ចូលរួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុ​ សិស្ស​ឧត្ដម​សិក្សា​ ថា​អ្នក​ដែល​ឈ្នះ​មេដាយ​ហើយ​ក៏​ត្រូវ​តែ​បន្ត​ប្រឹងប្រែង​ទៀត​ដើម្បី​ត្រៀម​ការ​ប្រកួត​ជា​ច្រើន​ពេលខាងមុខ។​

រូបភាព NOCC

តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ខាង​លើ​នេះ​បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នៅ​មាន​ច្រើន​ទៀត​ ទាំង​ជាតិ​ និង​អន្តរជាតិ​ ដូច្នេះ​អ្នក​ដែល​ឈ្នះ​មេដាយ​ក្នុង​កម្មវិធី​សិស្ស​ឧត្ដម​សិក្សា​នេះ​មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការ​ហ្វឹកហាត់​ និង​ខំប្រឹង​បន្ត​ទៀត។​

ចំពោះ​អ្នក​ដែល​មិន​ទាន់​ឈ្នះ​ក្នុង​ឱកាស​នេះ​ក៏​ត្រូវ​ប្រឹងប្រែង​ដូច​គ្នា​ ឥលូវ​មិន​ទាន់​ឈ្នះ ​ប៉ុន្តែ​ការ​ប្រកួត​ក្រោយៗ​ទៀត​អាច​នឹង​ឈ្នះ​វិញ។​ ការ​ប្រកួត​នៅ​មាន​ច្រើន​កម្មវិធី​ទៀត​ពេល​ខាង​មុខ​នេះ​ ម្នាក់ៗ​ត្រូវ​តែ​បន្ត​ប្រឹងប្រែង​ដើម្បី​សង្វៀន​រក​ជ័យជម្នះពិសេសនៅស៊ីហ្គេម ២០២៣​។​

រូបភាព NOCC

រលឹក​ដែរ​ថា​ ការ​ប្រកួត​កីឡា​សិស្ស​ឧត្ដមសិក្សា​ លើក​ទី១​ ឆ្នាំ​២០២២​ នេះ​បាន​បិទ​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​ទី២៩​ ខែ​មិថុនា។​ ក្នុង​ចំណោម​ ១២​ប្រភេទ​កីឡា​ដែល​ប្រកួត​នេះ​ក៏​មាន​ប្រភេទ​កីឡា​វាយ​កូនឃ្លី​លើ​តុ​ផង​ដែរ៕​

រូបភាព NOCC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី