• 2022-06-29 07:40:26
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​តេក្វាន់ដូ WT​ បញ្ចប់​ការប្រកួត​កីឡា​សិស្ស​ឧត្ដម​របស់​ខ្លួន​ហើយ​ក្រោយ​ចំណាយ​ពេល...​

  • 2022-06-29 07:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​តេក្វាន់ដូ​ WT​ ម្សិលមិញ​នេះ​បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោយ​ចំណាយ​ពេល​អស់​ ៣ថ្ងៃ​កន្លង​មក​នៃ​ព្រឹត្តិការណ៍​ប្រកួត​សិស្ស​ឧត្ដម​សិក្សា។​

ទិដ្ឋភាពម្សិល​មិញ

ពិធី​បិទ​ ឬ​ការ​បំពាក់​មេដាយ​នេះ​គឺ​ធ្វើ​ឡើង​ក្នុង​សាល​ហ្វឹកហាត់​របស់​ខេមរ​សហព័ន្ធ​ផ្ទាល់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ដែល​មាន​តំណាង​សហព័ន្ធ​ មន្ត្រី​នានាច្រើនជាច្រើនរូប រួម​ទាំង​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ផង​ដែរ។​

ទិដ្ឋភាពម្សិល​មិញ

ក្រោយ​ឆ្លង​កាត់​ការ​ប្រកួត​អស់​៣ថ្ងៃ​នេះ​គឺ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ ឈ្នះ​មេដាយ​សរុប​ ៩គ្រឿង​ មាស​៥​ ប្រាក់​៣​ និង​សំរឹទ្ធ១។​ សកលវិទ្យាល័យ​អាស៊ីអឺរ៉ុប​ ឈ្នះ​មេដាយ​៥គ្រឿង​ មាស៣​ ប្រាក់១​ និង​សំរឹទ្ធ១។​ ចំណែក​សកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ ឈ្នះ​មេដាយ​៣គ្រឿង​ មាស១​ ប្រាក់១​ និង​សំរឹទ្ធ។​

ប្រភេទ​កីឡា​តេក្វាន់ដូ​ WT​ ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​សិស្ស​ឧត្ដម​សិក្សា​នេះ​ដែរ​ក្នុង​ចំណោម​ ១២​ប្រភេទ​ដែល​ត្រូវ​ដាក់​ឲ្យ​លេង។​ ក្រុម​តេក្វាន់ដូ​ WT​ នេះ​គឺ​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី២៦​ ខែ​មិថុនា​ ២០២២៕​

ទិដ្ឋភាពម្សិល​មិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់