• 2022-06-29 06:07:19
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​សីដក់៖​ គ្រូៗ​សូម​ជួយ​ពង្រីក​ផ្សព្វផ្សាយ​ឲ្យ​ច្រើន​ដើម្បី​បាន​អ្នក​ចូលរួម​ប្រកួត​ក្រោយៗ​ទៀត​

  • 2022-06-29 06:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​សីដក់​ និង​ឈិនឡូន​កម្ពុជា​ បាន​លើក​ទឹកចិត្ត​ដល់​លោកគ្រូ​ អ្នក​គ្រូ​ទាំង​អស់​សូម​ចូលរួម​ពង្រីក​ផ្សព្វផ្សាយ​ បង្ហាត់​បង្រៀន​សិស្ស​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ធនធាន​ជា​ពិសេស​សំបូរ​ដល់​ការ​ប្រកួត​នានា។​

រូបភាពរបស់ NOCC

ឯកឧត្ដម​ មាស​ សារិន​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​សិស្ស​ឧត្ដម​សិក្សា​នេះ​គឺ​ល្អ​ បាន​ពង្រឹង​សមត្ថភាព​ដល់​កីឡាករ​ កីឡា​ការិនី​ ជា​ពិសេស​ម្នាក់ៗ​បាន​ចូលរួម​ប្រកួត​ច្រើន​បែប​នេះ។​ ប្រកួត​កាន់តែ​ច្រើន​កាន់​តែ​មាន​បទ​ពិសោធ​ច្រើន។​

ព្រឹទ្ធាចារ្យ​ក្នុង​វិស័យ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ គ្រូ​ៗ​សូម​បន្ត​ប្រឹង​ប្រែង​បង្ហាត់​បង្រៀន​សិស្ស​ ពង្រីក​ផ្សព្វផ្សាយ​តាម​សាលា​រៀន​ឲ្យ​បាន​ច្រើន​ដើម្បី​ទទួល​បាន​ធនធាន​ថ្មីៗ​ សំបូរ​កីឡាករ​ចូលរួម​ប្រកួត​ប្រជែង។​ ចំពោះ​អាជ្ញាកណ្ដាល​ចៅក្រម​ក៏​ត្រូវ​ប្រឹង​ប្រែង​ពង្រឹង​សមត្ថភាព​ផង​ដែរ​ជា​ការ​ត្រៀម​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣​ កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។​

រូបភាពរបស់ NOCC

ម្សិលមិញ​នេះ​សហព័ន្ធ​សីដក់​ និង​ឈិន​ឡូន​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​កម្មវិធី​សិស្ស​ឧត្ដម​សិក្សា​របស់​ខ្លួន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោយ​ធ្វើ​ការ​ប្រកួត​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ។​ រសៀល​នេះ​ដែរ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ក៏​ធ្វើ​ពិធី​បិទ​ការ​ប្រកួត​សិស្ស​ឧត្តម​សិក្សា​ជា​ផ្លូវ​ការ​នៅ​សកល​ភូមិន្ទ​ភ្នំពេញ៕​

រូបភាពរបស់ NOCC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់