• 2022-06-27 03:07:03
  • កីឡា​ផ្សេង​ៗ

NOCC បន្ត​ភារកិច្ច​ចុះ​ផ្សព្វផ្សាយ​តាម​បណ្ដា​ខេត្ត​អំពី​គុណ​តម្លៃ​អូឡាំពិក​ និង​ដំណើរឆ្ពោះ​ទៅ​ស៊ីហ្គេម​

  • 2022-06-27 03:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បន្ត​ភារកិច្ច​របស់​ខ្លួន​ចុះ​តាម​បណ្ដា​ខេត្ត​ដូច​ជា​ខេត្ត​កែប​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​គុណតម្លៃ​អូឡាំពិក​ ឬ​ Olypic Day​ ដល់​មហាជន​ រួម​ផ្សំ​ផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពផ្ដល់ជូន

លោក​ ប៊ុយ​ សុភ័ណ្ឌ​ តំណាង​ NOCC​ និង​ជា​អ្នក​រៀបចំ​កម្មវិធី​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ឆ្នាំ​២០២២​ នេះ​គឺ​បាន​ចុះ​ទៅ​ខេត្ត​កែប​ ចំនួន​២ថ្ងៃ​ដែល​មាន​សកម្មភាព​ជា​ច្រើន​ដូច​ជា​ចុះ​ផ្សព្វផ្សាយ​អំពី​គុណ​តម្លៃ​អូឡាំពិក​ ចលនា​អូឡាំពិក​ដល់​សិស្ស​ប្រហែល​៧០​នាក់​នៅ​វិទ្យាល័យ​ចរិយាវង្ស។​

ទិដ្ឋភាពផ្ដល់ជូន

ក្រៅ​តែ​ពី​ផ្សព្វផ្សាយ​ដល់​ក្រុម​សិស្សានុសិស្ស​ហើយ​នោះ​គឺ​ថ្ងៃ​បន្ទាប់​ជា​ការ​ជិះកង់​ផង​ដែរ​ ដែល​នេះ​ជាការ​ចុះ​ផ្សព្វផ្សាយ​អំពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។​ សកម្មភាព​ទាំង​នេះ​គឺ​រំលឹក​ដល់​ពលរដ្ឋ​ថា​កម្ពុជា​នឹង​មាន​ព្រឹត្តិការណ៍​ដ៏​សំខាន់​ និង​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​ ២០២៣។​

ទិដ្ឋភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ កម្មវិធី​ចុះ​ទៅ​ផ្សព្វផ្សាយ​នៅ​ខេត្ត​កែប​ នេះ​ធ្វើ​ឡើង​រយៈពេល​២ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ ២៣​ ខែ​មិថុនា​ ឆ្នាំ​២០២២។​ កម្មវិធី​នេះ​ដឹកនាំ​ដោយ​លោក​ ប៊ុយ​ សុភ័ណ្ឌ​ តំណាង​ NOCC៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី