- 2022-06-23 08:45:27
- កីឡាផ្សេងៗ
សហព័ន្ធទោចក្រយាន៖ ជិះកង់នៅកែបផ្សព្វផ្សាយស៊ីហ្គេម និងបំផុសវិស័យកីឡាមួយនេះ
- 2022-06-23 08:45:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធទោចក្រយាន៖ ជិះកង់នៅកែបផ្សព្វផ្សាយស៊ីហ្គេម និងបំផុសវិស័យកីឡាមួយនេះ
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធទោចក្រយាន និងកីឡាករ កីឡាការិនីសរុបប្រហែល១០០នាក់បានជួបជុំគ្នានៅក្រុងកែប ដើម្បីជិះកង់ផ្សព្វផ្សាយអំពីកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្ត្រ និងវិស័យកីឡាកង់នេះឲ្យផុលផុសផងដែរ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ថ្ងៃទី២៣ ខែមិថុនា ២០២២ ក្រុមកីឡាករ កីឡាការិនីសរុបប្រហែល១០០នាក់បានជួបជុំគ្នានៅក្រុងកែបដើម្បីផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ២០២៣ ដែលជាប្រវត្តិសាស្ត្រ។
ជាមួយគ្នានេះដែរកម្មវិធីក៏បំផុសដល់មហាជនឲ្យចាប់លេងកីឡាជាពិសេសការជិះកង់នេះតែម្ដងដើម្បីមានសុខភាពល្អ និងជាការជៀសឆ្ងាយពីអំពើអបាយមុខផ្សងៗជាដើម។ ប្រជាជនម្នាក់មានកង់១គ្រឿង។ កម្មវិធីផ្សព្វផ្សាយនេះនឹងធ្វើជាបន្តទៀតនៅខេត្តសៀមរាប។
បញ្ជាក់ដែរថា រយៈពេល ៦៤ឆ្នាំហើយដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម។ ឆ្នាំក្រោយជាស៊ីហ្គេម លើកទី៣២ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍តំបន់អាស៊ានមួយនេះ៕