
- 2022-06-23 07:33:29
- កីឡាផ្សេងៗ
ឯកឧត្ដម ហង់ ជួនណារ៉ុន៖ ក្រសួងអប់រំលើកទឹកចិត្តដល់សិស្សនិស្សិតលេងកីឡាឲ្យបានច្រើន
- 2022-06-23 07:33:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯកឧត្ដម ហង់ ជួនណារ៉ុន៖ ក្រសួងអប់រំលើកទឹកចិត្តដល់សិស្សនិស្សិតលេងកីឡាឲ្យបានច្រើន
ចន្លោះមិនឃើញ
ឯកឧត្ដម ហង់ ជួនណារ៉ុន ម្សិលមិញនេះថ្លែងក្នុងពិធីបើកជាផ្លូវការការប្រកួតសិស្សឧត្ដមសិក្សាគឺក្រសួងអប់រំបន្តលើកទឹកចិត្តដល់សិស្សៗទាំងអស់ឲ្យចូលរួមសកម្មភាពកីឡា ឬលេងកីឡាឲ្យបានច្រើន។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាខាងលើនេះបានឲ្យដឹងថា ក្រសួងអប់រំតែងតែជំរុញលើកទឹកចិត្តដល់សិស្សនិស្សិតឲ្យបានលេងកីឡា ឲ្យបានចូលរួមក្នុងសកម្មភាពកីឡាជាបន្តបន្ទាប់។ ការលេងកីឡានេះគឺជួយដល់សុខភាព បង្ហាញពីការយកចិត្តទុកដាក់លើសុខភាព និងចេះសាមគ្គីគ្នា ចេះសហការគ្នា។ ទាំងនេះគឺជាការលើកកម្ពស់វិស័យកីឡានៅកម្ពុជា និងជាការត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម ២០២៣ ផងដែរ។
ឯកឧត្ដមក៏សូមវាយតម្លៃខ្ពស់ចំពោះការចូលរួមប្រឹងប្រែងពីសំណាក់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនដែលបានជ្រោមជ្រែង និងបំផុសចលនាកីឡាដល់សិស្សនិស្សិតដូចជាការចូលរួមប្រកួតកម្មវិធីសិស្សឧត្ដមសិក្សានេះជាដើម។
បញ្ជាក់ដែរថា ការប្រកួតកីឡាសិស្សនិស្សិតឧត្ដមសិក្សានេះធ្វើឡើងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ កម្មវិធីនេះប្រកួតលើ១២ ប្រភេទកីឡា និងត្រូវជា៨៨វិញ្ញាសា សរុបអ្នកចូលរួម ១៤៤៨នាក់។ ម្សិលមិញនេះគឺឯកឧត្ដម ហង់ ជួនណារ៉ុន បានចូលរួមពិធីបើកជាផ្លូវការនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ៕