• 2022-06-22 02:49:04
  • កីឡា​ផ្សេង​ៗ

កម្ពុជា​ នឹង​ប្រជុំ​ស៊ីហ្គេម​ដែល​ប្រទេសអាស៊ាន​មក​ចូលរួម​ជា​លើក​ទី២​ នៅ​ភ្នំពេញ​

  • 2022-06-22 02:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC ​បាន​បញ្ជាក់​ថា​កម្ពុជា​ នឹង​រៀបចំ​ប្រជុំ​ក្រុម​ប្រឹក្សាកីឡា (ស៊ីហ្គេម) ​ជា​លើក​ទី២​ នៅ​រាជធានី​ភ្នំពេញ​ដែល​មាន​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម​ដើម្បី​សម្រេច​ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​ជា​ផ្លូវការ​នៅ​ស៊ីហ្គេម​ ២០២៣​ ខាង​មុខ។​

កិច្ចប្រជុំនៅសៀមរាប

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​គឺ​បាន​ធ្វើ​រួច​មួយ​ដង​ហើយ​កាល​ពី​អំឡុង​ដើម​ខែ​មេសា​ នៅ​ឯ​ខេត្ត​សៀមរាប។​ ដោយ​ឡែក​កិច្ចប្រជុំ​លើក​ទី២​ នេះ​នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ អំឡុង​ថ្ងៃ​ទី១១​ ដល់​ទី១៣​ ខែ​កក្កដា​ ឆ្នាំ​ ២០២២​ ជា​ថ្មី​ទៀត។​

ក្នុង​កិច្ចប្រជុំ​នេះ​គឺ​នឹង​លើក​ជជែក​អនុម័ត​ចុង​ក្រោយ​អំពី​ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​បញ្ចូល​នៅ​ស៊ីហ្គេម​ កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ ២០២៣។​ នេះ​ជា​កិច្ច​ប្រជុំ​ពិសេស​ និង​សំខាន់​ជា​គន្លឹះ​ដែល​ឲ្យ​ប្រទេស​សមាជិក​គាំទ្រ​ពេញ​ទំហឹង​ចំពោះ​គោលដៅ​របស់​កម្ពុជា​ចង់​បាន​ដាក់​ប៉ុន្មាន​ប្រភេទ​កីឡា​ ប៉ុន្មាន​វិញ្ញាសា​ ចង់​កែប្រែ​ធម្មនុញ្ញ​កីឡា​ផ្សេងៗ​ជា​ដើម​សម្រេច​នៅ​ពេល​នេះ​តែ​ម្ដង។​

កិច្ចប្រជុំនៅសៀមរាប

ជា​មួយ​គ្នា​នេះ​ដែរ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការ​ត្រួត​ពិនិត្យ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​ប្រើប្រាស់​នៅ​ស៊ីហ្គេម​ផង​ដែរ​ ដោយ​វាយ​តម្លៃ​ត្រូវ​ស្តង់ដារ​ ឬ​ខ្វះ​ចំណុច​ណា​ ត្រូវ​កែប្រែ​អ្វី​ខ្លះ​ជា​ដើម​ពី​បណ្ដា​ប្រទេស​ដែល​ចូលរួម​នៅ​ដំណាក់កាល​ដំបូង​នេះ​ផង​ដែរ។​

រូបភាព CAMSOC

បញ្ជាក់​ដែរ​ថា​ ការ​លើក​ឡើង​របស់​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​ NOCC ​បន្ទាប់​ពី​ប្រជុំ​អចិន្ត្រៃយ៍​ប្រចាំ​សប្ដាហ៍​របស់​គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ (CAMSOC) លើក​ទី៣២​ ឆ្នាំ​ ២០២៣៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី