• 2022-06-14 06:32:23
  • កីឡា​ផ្សេង​ៗ

អ៊ែម​ណាស់!​ អ្នក​ចុះ​ឈ្មោះ​ជិះកង់​អត់​អស់​លុយ​ទេ​ និង​មាន​អាហារ​៣​ពេល​ទៀត​ផង​

  • 2022-06-14 06:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួសរាន់​ឡើង​ពេលវេលា​កាន់​តែ​កៀក​ហើយ​ សម្រាប់​អ្នក​ចង់​ចូលរួម​ជិះកង់​លេង​កម្សាន្ត​ភ្នំពេញ​ ស្រុក​មេមត់​ ត្បូងឃ្មុំ​ អាច​ចុះឈ្មោះ​បាន​មិន​គិត​ប្រាក់​នោះ​ទេ​ និង​មាន​អាហារ​៣ពេល​ជូន​អ្នក​ចូលរួម​។​

ទិដ្ឋភាពកន្លងទៅ (រូបភាពសហព័ន្ធ)

នេះ​បើ​តាម​លោក​ នូ​ ចំរើន​ ពេលវេលា​ជិះ​កាន់​តែ​ជិត​ដល់​ហើយ​ ខណៈ​ពេល​នេះ​ក៏​នៅ​តែ​រង់ចាំ​ទទួល​អ្នក​មក​ចុះឈ្មោះ​ផង​ដែរ។​ ចំនួន​កំណត់​គឺ​ខ្ទង់​ ៤៥០​នាក់​ ហើយ​ឥលូវ​នេះ​មាន​អ្នក​ចុះឈ្មោះ​បាន​ប្រហែល​ជាង​ ២០០នាក់។​ ដូច្នេះ​អ្នក​ចង់​ចូលរួម​សូម​ប្រញាប់​បន្លិច​ដើម្បី​គណៈកម្មការ​រៀបចំ​ងាយ​ស្រួល​រៀបចំ​ជូន​ដូច​ជា​អាវ​អនុស្សាវរីយ៍​ជា​ដើម។​

ទិដ្ឋភាពកន្លងទៅ (រូបភាពសហព័ន្ធ)

ការ​ចុះឈ្មោះ​មិន​មាន​តម្រូវ​បង់​ប្រាក់​អ្វី​នោះ​ទេ​ ពោល​មាន​កាត​ចាក់​វ៉ាក់សាំង​ អត្តសញ្ញាណប័ណ្ណ​គឺ​បាន​ហើយ។​ ចំពោះ​ការ​ហូបចុក​ និង​ការ​ដឹកជញ្ជូន​កង់​ជា​បន្ទុក​របស់​គណៈកម្មការ​រៀបចំ។​ កម្មវិធី​ជិះ​កង់​នេះ​គឺ​ អបអរសាទរ​រំលឹក​ខួប​លើក​ទី៤៥​ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ និង​ជា​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ផង​ដែរ។​ ព្រឹត្តិការណ៍​ជិះកង់​អបអរ​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ២០២២។

ទិដ្ឋភាពកន្លងទៅ (រូបភាពសហព័ន្ធ)

សម្រាប់​អ្នក​ស្នេហា​វិស័យ​ជិះ​កង់​អាច​ទាក់ទង​ចុះឈ្មោះ​បាន​នៅ​សហព័ន្ធ​កីឡា​ទោចក្រយាន​ ជាន់​ទី៣​ ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ឬ​តាម​លេខ​ 089 623 080៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់