• 2022-06-09 08:23:28
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ ប្រជុំ​អចិន្ត្រៃយ៍​ព្រឹកមិញ​ជំរុញ​នៅឆ្នាំ ​២០២២​ ឲ្យ​រួចរាល់​កិច្ចការ​ទាំង​អស់​

  • 2022-06-09 08:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ CAMSOC​ ព្រឹកមិញ​ប្រជុំ​អចិន្ត្រៃយ៍​ជា​មួយ​គណៈកម្មការ​ទាំង​១៤​ និង​បារ៉ាឡាំពិកពិនិត្យ​វឌ្ឍនៈភាព​ការងារ​ជា​ពិសេស​ជំរុញ​ឲ្យ​បញ្ចប់​ការងារ​ផ្សេងៗ​នៅ​ត្រឹម​ចុង​ឆ្នាំ ​២០២២​ នេះ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

អគ្គលេខាធិការ​ CAMSOC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ស៊ីហ្គេម​វៀតណាម​មក​គឺ​ទើប​តែ​បើក​កិច្ច​ប្រជុំ​នេះ​វិញ​ទេ។​ ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​គឺ​ជួប​ជា​មួយ​គណៈកម្មការ​ទាំង១៤​ និង​ខាង​បារ៉ា​ឡាំពិក​ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ​និមួយៗ​ និង​បញ្ហា​ប្រឈម​នានា។​

ជា​មួយ​គ្នា​នេះ​បញ្ហា​ប្រឈម​ធំៗ​ជា​ច្រើន​ត្រូវ​បាន​ដោះស្រាយ​ទាំង​ការ​ស្នាក់នៅ​ ហូបចុក​ ភូមិ​កីឡា​ និង​កិច្ចការ​សំខាន់ៗ​មួយ​ចំនួន​ទៀត។​ ឯកឧត្ដម​ ថោង​ ខុន​ បាន​ផ្ដល់​អនុសាសន៍​ដល់​គណៈកម្មការ​នានា​ត្រូវ​ធ្វើ​ឲ្យ​រួចរាល់​ទាំង​អស់​នៅ​ចុង​ឆ្នាំ​ ២០២២​ ដើម្បី​ដល់​ឆ្នាំ​ ២០២៣​ គឺ​សម្រាប់​ការ​ប្រកួត​តែ​ម្ដង។​

ទិដ្ឋភាពប្រជុំព្រឹកមិញ

រំលឹក​ដែរ​ថា​ ព្រឹកមិញ​នេះ​គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ CAMSOC​ បើក​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ខ្លួន​នៅ​ NOCC។​ ឆ្នាំ​២០២៣​ កម្ពុជា​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់