• 2022-06-08 02:56:48
  • កីឡា​ផ្សេង​ៗ

អ្នក​ស្រឡាញ់​ការ​ជិះកង់​អាច​ចុះឈ្មោះ​បាន​ទីតាំង​ប្រកួត​ ភ្នំពេញ​-ស្រុក​មេមត់​

  • 2022-06-08 02:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ជិះ​កង់​ អបអរសាទរ​រំលឹក​ខួប​លើក​ទី៤៥​ នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ នឹង​ប្រកួត​នៅ​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នេះ​ហើយ។​

រូបភាពរបស់សហព័ន្ធ

នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​កីឡា​ទោចក្រយាន​ គឺ​នឹង​រៀបចំ​ការ​ប្រកួត​ជិះ​កង់​មួយ​នៅ​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ដែល​ចេញ​ពី​ចំណុច​វិមាន​ឈ្នះ​ឈ្នះ​ទៅ​កាន់​ ភូមិ​កោះថ្ម​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ។​

សម្រាប់​អ្នក​ស្នេហា​វិស័យ​ជិះ​កង់​អាច​ទាក់ទង​ចុះឈ្មោះ​បាន​នៅ​សហព័ន្ធ​កីឡា​ទោចក្រយាន​ ជាន់​ទី២​ ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ឬ​តាម​លេខ​ 089 623 080។ បញ្ជាក់​ដែរ​ថា​ ការ​ហូបចុក​ និង​ដឹកជញ្ជូន​ទោចក្រយាន​ទៅ​មក​ជា​បន្ទុក​របស់​គណៈកម្មការ​រៀបចំ​ប្រកួត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់