• 2022-06-01 02:53:45
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​ចាប់​ផ្ដើម​ធ្វើ​ Technical Handbook ​សម្រាប់​ ២០២៣​

  • 2022-06-01 02:53:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CAMSOC​ ម្សិលមិញ​នេះ​បាន​បើក​កិច្ចប្រជុំ​ស្ដី​អំពី​ការ​រៀបចំ​ធ្វើ​ Technical Handbook​ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ នៅ​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដើម្បី​សម្រេច​ឲ្យ​ទាន់​ពេលវេលា។​

កិច្ចប្រជុំ​ម្សិលមិញ

តំណាង​ឲ្យ​ CAMSOC​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ម្សិលមិញ​នេះ​បាន​ជួប​​ប្រជុំ​ជា​មួយ​បណ្ដា​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​ជាតិ​នានា​ក្នុង​គោល​បំណង​ជជែក​អំពី​ការ​រៀបចំ​សៀវភៅ​បច្ចេកទេស​ប្រកួត​ Technical Handbook។​ ក្នុង​នោះ​ឯកឧត្ដម​បាន​ពន្យល់​ និង​លើក​ពី​ចំណុច​នានា​ដល់​សហព័ន្ធ​ក្នុង​ការ​បំពេញ​លក្ខណៈ​បច្ចេកទេស​ផ្សេងៗ​ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ឲ្យ​បាន​នូវ​សៀវភៅ​នេះ​ទាន់​ពេលវេលា។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

Technical Handbook​ នេះ​នៅ​ពេល​ដែល​កម្ពុជា​រៀបចំ​រួចរាល់​ហើយ​នោះ​គឺ​នឹង​បញ្ជូន​ទៅ​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ចូលរួម​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​លក្ខណៈ​បច្ចេកទេស​សមស្រប​របស់​កីឡា​និមួយៗ។​ ក្រៅ​តែ​ពី​រឿង​ Technical Handbook​ នោះ​អង្គប្រជុំ​ក៏​បាន​ជជែក​អំពី​លទ្ធផល​នានា​នៅ​ស៊ីហ្គេម​ វៀតណាម​ទើប​ដែល​បញ្ចប់​នេះ​ផង​ដែរ​ ពោល​ទាំង​ភាព​វិជ្ជមាន​ និង​អវិជ្ជមាន​របស់​ក្រុម​កីឡា​កម្ពុជា​ផង​ដែរ​ដើម្បី​កែប្រែ​ភាព​ខ្វះខាត​ និង​រក​យុទ្ធសាស្ត្រ​បំពេញ​បន្ថែម។​

កិច្ចប្រជុំ​ម្សិលមិញ

ម្សិលមិញ​នេះ​ គណៈកម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ CAMSOC​ បាន​បើក​កិច្ចប្រជុំ​ជា​មួយ​បណ្ដា​សហព័ន្ធ​កីឡា​ជាតិ​នានា​នៅ​ NOCC។​ កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម​ វ៉ាត់​ ចំរើន។​ នៅ​ឆ្នាំ​ ២០២៣​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី