• 2022-05-30 07:04:29
  • កីឡា​ផ្សេង​ៗ

រឿង​របស់​ ខាន់​ ចេសា​ នៅ​ស៊ីហ្គេម​ជា​មេរៀន​សំខាន់​ដល់​កីឡាករ​ កីឡា​ការិនី​ខ្មែរ​រាប់​រយ​នាក់​ទៀត​

  • 2022-05-30 07:04:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ NOCC​ រឿង​ថ្លោះធ្លោយ​អំពី​បញ្ហា​ទម្ងន់​របស់​កីឡា​ការិនី​ ខាន់​ ចេសា​ នៅ​ស៊ីហ្គេម​វៀតណាម​នេះ​គឺ​ជា​មេរៀន​មួយ​ដ៏​សំខាន់​ដល់​ក្រុម​កីឡាករ​ កីឡា​ការិនី​ខ្មែរ​រាប់​រយ​នាក់​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ធំៗ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ រឿង​ថ្លោះធ្លោយ​អំពី​បញ្ហា​ទម្ងន់​មិន​អាច​ចូល​ប្រកួត​របស់​ ខាន់​ ចេសា​ លើ​ប្រភេទ​កីឡា​ជឺជីតស៊ូ​នៅ​ស៊ីហ្គេម​នេះ​ ជា​មេរៀន​មួយ​សម្រាប់​គ្រូ​បង្វឹក​ កីឡា​ករ​ កីឡា​ការិនី​ត្រូវ​ជៀសវាង​ឲ្យ​បាន​នៅ​លើក​ក្រោយៗ​ទៀត។​

នាយ​បេសកកម្ម​នៃព្រឹត្តិការណ៍​ស៊ីហ្គេម​ខាង​លើ​បន្ថែម​ទៀត​ថា​ បញ្ហា​តូច​មួយ​ប៉ុន្តែ​វា​ធ្វើ​ឲ្យ​ខក​ការណ៍​ធំ​ជា​ពិសេស​ដែល​ខ្លួន​ជា​ក្ដី​សង្ឃឹម​មេដាយ​សម្រាប់​កម្ពុជា​ទៅ​ទៀត។​ ដូច្នេះ​នេះ​ជា​មេរៀន​មួយ​ចំពោះ​ក្រុម​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ត្រូវ​ចងចាំ​ និង​ប្រុងប្រយ័ត្ន​បំផុង​នៅ​ព្រឹត្តិការណ៍​ក្រោយៗ​ទៀត។​

កីឡា​ការិនី ខាន់ ចេសា

រំលឹក​ដែរ​ថា​ កីឡា​ការិនី​ជើង​ខ្លាំង​របស់​កម្ពុជា​ ខាន់​ ចេសា​ ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី​ ២០១៨​ និង​ម្ចាស់​មេដាយ​មាស​ ស៊ីហ្គេម​ ២០១៩​ គឺ​មិន​បាន​ប្រកួត​កីឡា​ជឺជីតស៊ូ​នោះ​ទេ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​វៀតណាម​ទើប​បញ្ចប់​ថ្មីៗ​នេះ។​ ការ​ខកខាន​នេះ​គឺ​ដោយ​សារ​រូប​គេ​លើស​ទម្ងន់​ ២៤០​ក្រាម​ដែល​ខុស​ពី​ទម្ងន់​កំណត់​ត្រូវ​លេង​ ៤៨​គីឡូក្រាម​គត់៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី