• 2022-05-27 03:21:06
  • កីឡា​ផ្សេង​ៗ

ឈ្នះ​មេដាយ​៤​គ្រឿង​នៅ​ស៊ីហ្គេម​ តែ​កាយ​​​សម្ព័ន្ធ​យក​ឆ្នាំ​២០២២ ជា​តេស្ត​សមត្ថភាព​ប៉ុណ្ណោះ​

  • 2022-05-27 03:21:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រុម​កីឡាករ​កាយ​សម្ព័ន្ធ​កម្ពុជា​បាន​ឈ្នះ​មេដាយ​ចំនួន ៤ គ្រឿង​ក្នុង​នោះ​ប្រាក់​៣​ និង​សំរឹទ្ធ​១​គ្រឿង​​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម ។ បើ​​ទោះ​ឈ្នះ​មេដាយ​រហូត​ដល់​៤​គ្រឿង​ជូន​កម្ពុជា​តែ​កីឡា​មួយ​នេះ​បាន​​កំណត់​ថា ​ឆ្នាំ​២០២២ គ្រាន់​តែ​តេស្ត​សម្រាប់​​ពួក​គេ​ ដើម្បី​ពង្រឹង​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម​នៅ វៀតណាម ប៉ុណ្ណោះ។

ក្រោយ​ត្រឡប់​ពី​ប្រទេស​វៀតណាម​​​ក្រោយ​បញ្ចប់​ភារកិច្ច​យ៉ាង​ជោគជ័យ​លោក​ ណយ​ ផាន់ណា ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បាន​ឲ្យ​ដឹង​ថា ​ឆ្នាំ​នេះ​ក្រុម​កីឡាករ​របស់​លោក​ហាក់​បំពេញ​​ភារកិច្ច​បាន​ល្អ​ក្រោយ​ការ​ខិតខំ​ប្រឹងប្រែង​​ហ្វឹកហាត់​អស់​​រយៈ​ពេល​ជា​ច្រើន​។ យ៉ាង​ណា​លោក​​នៅ​តែ​បន្ត​​រៀបចំ​ឲ្យ​កីឡាករ​-​កីឡា​ការិនី​របស់​ខ្លួន​ប្រឹងប្រែង​ហ្វឹកហាត់​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ព្រោះ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ជា​គោលដៅ​សំខាន់​។

​អគ្គលេខាធិការ​ខាង​លើ​បាន​និយាយ​ថា «​សម្រាប់​ឆ្នាំ​២០២៣ ជា​ឆ្នាំ​សំខាន់​​សម្រាប់​ពួក​ខ្ញុំ​។ ២០២២ ជា​តេស្ត​​កម្រិត​សមត្ថភាព​សម្រាប់​ពួក​ខ្ញុំ​​​ ឆ្ពោះ​ទៅ​ឆ្នាំ​២០២៣។ ​​ចឹង​ឆ្នាំ​២០២៣ យើង​សង្ឃឹម​ថា នឹង​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​នេះ​។ … ជា​ទូទៅ​យើង​ត្រូវ​តែ​ស្វែង​រក​មេដាយ​មាស​ជូន​ជាតិ​ក្នុង​ឆ្នាំ​២០២៣ នាម​ជា​ម្ចាស់​ផ្ទះ»។

​​​​​​​​រំលឹក​ថា សម្រាប់​៤​មេដាយ​ដែល​កាយ​សម្ព័ន្ធ​ដណ្ដើម​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​វៀតណាម​នោះ​រួម​មាន ជឿន ចាន់បូរី ​ឈ្នះ​មេដាយ​សំរឹទ្ធ​វិញ្ញាសា Men's individual, កីឡា​ការិនី ម៉ូ ស្រីពៅ និង ហាស់ សុខហ៊ ឈ្នះ​មេដាយ​ប្រាក់​​លើ​វិញ្ញាសា គូ​បុរស​-នារី, កីឡា​ការិនី ម៉ូ ស្រីពៅ, ហាស់ សុខហ៊ និង ត្រន ប៊ុន​ធឿន ឈ្នះ​មេដាយ​ប្រាក់​លើ​វិញ្ញាសា​​៣​នាក់​ចម្រុះ​​ និង​ចុង​ក្រោយ​វិញ្ញាសា​ជា​ក្រុម​ឈ្នះ​មេដាយ​​ប្រាក់​មួយ​គ្រឿង​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី